26
Jul, 2017
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូរបស់ក្រសួង ធ្វើបដិសណ្ឋារកិច្ចនៃការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Somdy Duangdy រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ
នារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូរបស់ក្រសួង ធ្វើបដិសណ្ឋារកិច្ចនៃការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Somdy Duangdy រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ គណៈប្រតិភូនេះមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីមកសិក្សាស្វែងយល់ពីបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធទៅនឹងគោលនយោបាយ ការប្រមូលចំណូល និង ចំណាយថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។