
31
May, 2017
ពិធីបិទវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ
នាថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយសហសេវិក នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តចំនួន ១២ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់មកក៏មានពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។