
2
May, 2017
មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៧ មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៣៧ រូប បានទទួលការបណ្ដុះបណ្ដាលបន្ថែមស្តីពីមុខងារគណនីត្រូវទារ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រ័ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ដើម្បីចូលរួមអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ១ និង ២ ដែលជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដំណាក់កាលទី ៣ និង ៤ តាមរយៈការកសាងសមត្ថភាព លើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ។