
27
Feb, 2017
បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា
នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។ គោលបំណងនៃជំនួបនេះគឺខាងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាធ្វើការឧទ្ទេសនាម ក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគម និងសុំការណែនាំពីការងារថ្មីៗ ព្រមទាំងអនុសាសន៍ល្អៗ ។