
20
Feb, 2017
ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២
នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២ ។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានណែនាំថ្នាក់ដឹកនាំ និង សមាជិក សមាជិកាទាំងអស់របស់ក្រុមការងារ FMWG ជំហានទី ២ ឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍគម្រោង FMIS ជំហានទី ២ និង TOR ដើម្បីធានាថា ជំហាននេះនឹងទទួលបានលទ្ធផលខ្ពស់គួរជាទីមោទនៈ ដូចការអនុវត្តគម្រោង FMIS ជំហានទី ១ ដែរ ។