
1
Feb, 2016
វគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីអនុវត្តរជ្ជទេយ្យបុរេប្រទានថវិកាកម្មវិធី
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីអនុវត្តរជ្ជទេយ្យបុរេប្រទានថវិកាកម្មវិធី ជូនមន្ត្រីរាជការដែលជារជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ សរុបចំនួន ៦៥ រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។