28

Jun, 2021

កិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣”

By: | Tags: | Comments: 0

នាព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស (FMIS) បានរៀបចំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ និង ទិសដៅបន្តអនុវត្តគម្រោង FMIS ជំហានទី៣ ព្រមទាំងបន្តជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការសកម្មភាព និង ដោះស្រាយនូវបញ្ហាប្រឈមដែលកំពុងជួបប្រទះ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង បរិបទការងារពីចម្ងាយ ។ ស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ និង ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញឱ្យអនុវត្តក្នុងឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងបន្តអនុវត្តសកម្មភាពការងារ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតលើការពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ។ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២១ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវវឌ្ឍនភាពដូចជា៖ • បានពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិចំនួន២ រួមមាន លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង កិច្ចការត្រៀមសម្រាប់ការដ្ឋានថ្មីមួយចំនួនដូចជា រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មី • បានពង្រីកការដាក់ឱ្យប្រើប្រាស់សាកល្បងមុខងារថ្មីចំនួន២ គឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី ព្រមទាំងមុខងារលទ្ធកម្មពេញលេញនៅក្រសួងព័ត៌មាន • បានដាក់ឱ្យដំណើរការសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ • បានពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

READ MORE

25

Jun, 2021

កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារទស្សនាទានស្ដីពី គុណវុឌ្ឍិមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

អនុវត្តតាមការសម្រេចរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើការរៀបចំកម្មវិធីសិក្សាភ្ជាប់វិញ្ញាបនបត្រ (Certificate Program) ដោយផ្សារភ្ជាប់មុខដំណែងឱ្យបានគ្រប់ជ្រុងជ្រោយ, នាព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធ Video Conference ដោយប្រើប្រាស់កម្មវិធី Zoom លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថាន និង ជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារទស្សនាទានស្ដីពី គុណវុឌ្ឍិមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និង សហការីពាក់ព័ន្ធ ។

READ MORE

23

Jun, 2021

កិច្ចប្រជុំស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធសន្និសិទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្រ្តីរាជការឱ្យចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, អគ្គលេខាធិការរង, អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រធាននាយកដ្ឋានបុគ្គលិក, និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកាគណៈកម្មការ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីការបន្តរៀបចំនីតិវិធីនៃការប្រឡងប្រជែងឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ការកំណត់លក្ខខណ្ឌចាំបាច់របស់បេក្ខជន ព្រមទាំងពិភាក្សាអំពីការបង្កើតអនុគណៈកម្មការនានា តាមការចាំបាច់ សំដៅធានាបាននូវដំណើរការប្រឡងប្រជែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ក្នុងគោលដៅជ្រើសរើសបាននូវបេក្ខជនជាមន្រ្តីរាជការដែលមានសមត្ថភាពដើម្បីបំពេញភារកិច្ចនិងផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ៕

READ MORE

22

Jun, 2021

កិច្ចប្រជុំផ្ទៃក្នុងស្ដីពី ការរៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ

By: | Tags: | Comments: 0

ស្របតាមផែនការសកម្មភាព នៃយុទ្ធសាស្ត្រស្ដីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥, នារសៀលថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធ Video Conference ដោយប្រើប្រាស់កម្មវិធី Zoom វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងស្ដីពី ការរៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថាន និងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៃវិទ្យាស្ថាន និងជាប្រធានក្រុមការងាររៀបចំផែនការសកម្មភាពស្ដីពីការកសាង និង អភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ ២០២១-២០២៥ របស់វិទ្យាស្ថាន និងមានការចូលរួមពី លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី ដែលជាសមាជិក នៃក្រុមការងារ ដោយផ្ដោតលើរបៀបវារៈ ចំនួន ៣ គឺ ១). ការពិនិត្យ និង ផ្ដល់យោបល់លើសេចក្ដីព្រាងមាតិកា នៃផែនការសកម្មភាព ២). ការពិនិត្យ និង ផ្ដល់យោបល់លើផែនការសកម្មភាពលម្អិត សម្រាប់រៀបចំផែនការសកម្មភាពកសាង និង អភិវឌ្ឍសមត្ថភាព​ ៣). បំណែកចែកក្រុមការងារ សម្រាប់ទទួលបន្ទុកលើរៀបចំ ។

READ MORE

15

Jun, 2021

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ អង្គារ ៦ កើត ខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១, តាមរយៈ Video Conference ដោយប្រើកម្មវិធី Zoom, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១” ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី នាយករង ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គ្រូបង្គោលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៤៥ នាក់ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាពក្នុងការរៀបចំ ឯកសារបង្រៀន កម្មវិធី និង វិធីសាស្ត្របង្រៀន លើមុខវិជ្ជាថវិកា, គណនេយ្យសាធារណៈ, លទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនពន្ធ, សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងសិល្បៈនៃការប្រាស្រ័យទាក់ទង សម្រាប់គាំទ្រការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញបច្ចេកទេស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១ ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន ។

READ MORE

11

Jun, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអនុញ្ញាតឱ្យលោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបជម្រាបលាតាមរយៈប្រព័ន្ធសន្និសីទវីដេអូ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០២១ នេះ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអនុញ្ញាតឱ្យលោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបជម្រាបលាតាមរយៈប្រព័ន្ធសន្និសីទវីដេអូ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០២១ នេះ ។ ជំនួបលាគ្នានេះ មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS, មន្រ្តីជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជា និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាច្រើនរូប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និង បណ្ដាដៃគូអភិវឌ្ឍន៍ ជាពិសេស លោក Javier Castillo Alvarez ដែលបានគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះ លោកបានចូលរួមគាំទ្រ, ផ្តល់យោបល់ប្រឹក្សា និង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការអនុវត្តគម្រោង FMIS តាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ មកដល់ពេលបច្ចុប្បន្ននៅក្នុងគម្រោងជំហានទី៣ ។ លោកតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលចប់បេសកកម្ម បានសម្តែងអំណរសាទរចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានដឹកនាំការអនុវត្តគម្រោង FMIS ទទួលបានជោគជ័យ និង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអនុវត្តកន្លងមក លើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្ពុជា ដោយមានការចូលរួមពីក្រុមការងារជាធនធានមនុស្ស ដែលពោរពេញដោយសមត្ថភាពខ្ពស់, ចំរុះផ្នែក និង មានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ ។ លោកជឿជាក់យ៉ាងមុតមាំថា បេក្ខភាពតំណាងសហភាពអឺរ៉ុបដែលនឹងមកបន្តការងារលោក នឹងនៅតែបន្តកិច្ចសហការ និង គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គម្រោង FMIS […]

READ MORE

10

Jun, 2021

កិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំពន្យារពេលបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% នៅលើកញ្ចប់ផលិតផលថ្នាំជក់ តាមប្រព័ន្ធសន្និសិទវីដេអូ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួងសុខាភិបាល, សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, ភាគីវិស័យឯកជននៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច, ក្រុមហ៊ុន វីនីតុន គ្រុប, អគ្គនាយកដ្ឋានពន្ធដារ, និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនផលិតផលថ្នាំជក់ ក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើការបោះពុម្ពគំរូសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ និង តម្រូវឱ្យកញ្ចប់បារីទាំងអស់ដែលចរាចរនៅលើទីផ្សារ ត្រូវមានសារព្រមានសុខភាព ជាភាសាខ្មែរ និង ជារូបភាពថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ៕

READ MORE

9

Jun, 2021

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ លើកទី១

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និង ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព និង គណនេយ្យភាព សំដៅធានាការផ្តល់សេវារបស់មជ្ឈមណ្ឌលឱ្យមាននិរន្តរភាព និង ភាពប្រកួតប្រជែង ៕

READ MORE

7

Jun, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ”ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ជាអំណោយពុទ្ធិដ៏ថ្លៃថ្លាសម្រាប់ខេមរជាតិ ។ សៀវភៅនេះ ប្រជុំ និង សម្រាំងទៅដោយ ប្រវត្តិគំនិត និង ទស្សនៈសេដ្ឋវិទូល្បីៗ អំពីទ្រឹស្តិម៉ូដែល និង ទ្រឹស្តីសេដ្ឋកិច្ច ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់សហសម័យ ។ វិទ្យាស្ថានយល់ថា ស្នាដៃនេះគឺជាប្រភព​ថ្មីមួយទៀត ដែលនឹងជួយបង្កើតតម្លៃដល់ការសិក្សា ស្រាវជ្រាវ ស្វែងយល់ពីដំណើរវិវត្តនៃទ្រឹស្តីសេដ្ឋកិច្ច និង ការវិភាគបាតុភូតសេដ្ឋកិច្ច​​ ផ្សារភ្ជា​ប់​នឹងសកម្មភាពមនុស្សក្នុងសង្គម និង ធម្មជាតិ សំដៅចូលរួមចំណែកក្នុងការបណ្តុះ និង ការពង្រឹងពង្រីក​ចំណេះដឹង និង សមត្ថភាពធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដោយកតញ្ញុតាធម៌ និង គារវកិច្ចដ៏ខ្ពង់ខ្ពស់, ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និង សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សិស្ស និស្សិត សាស្រ្តាចារ្យ សិក្ខាកាម មន្ត្រីរាជការ និង អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងស្វែងយល់ខ្លឹមសារ នៃសៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ដែលជាស្នាដៃនិពន្ធរបស់ […]

READ MORE

3

Jun, 2021

លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយប្រើកម្មវិធី Zoom, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

READ MORE