
10
Mar, 2016
សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី”
នាថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ មានរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន ៣ វគ្គស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។ អគ្គនាយកដ្ឋានថវិកា និង វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ជាពិសេស មន្រ្តីរាជការជំនាញទទួលបន្ទុកការងារអនុវត្ត និង ត្រួតពិនិត្យការអនុវត្តចំណាយថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័ន មន្ទីរ និង អង្គភាពពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីនៅឆ្នាំ ២០១៦ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា តាមរបាយការណ៍របស់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកាបញ្ជាក់ថា នៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការងារអនុវត្តថវិកាកម្មវិធី មានវគ្គបណ្តុះបណ្តាលជាច្រើននិង បន្តបន្ទាប់ ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ និង ថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកាកម្មវិធីចំនួន ៩ លើក រួចមកហើយ ត្រូវបានរៀបចំឡើងជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័នចំនួន ២៥ និង មន្ទីរជំនាញក្រោមឱវាទ ដែលកំពុង និង ត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ២០១៦ នេះ ។ ការណ៍នេះសបញ្ជាក់ថា […]
READ MORE