By: efiadm | Tags: | Comments:
0
នាថ្ងៃទី ២៥ ឧសភា ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីមកពីមន្ទីរ អង្គភាពជុំវិញខេត្តបីរួមមានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពី និង ខេត្តកំពង់ឆ្នាំង ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ ។ ឯកឧត្តម យន្ត មីន បានស្វាគមន៍ចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយបានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ, អង្គភាពជុំវិញខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ, អង្គភាពជុំវិញខេត្តកំពង់ស្ពី, ខេត្តកំពង់ឆ្នាំង និង ខេត្តដទៃទៀត បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងទទួលបានសមិទ្ធផលគួរជាទីមោទន។ ទោះជាដូច្នោះ ក៏នៅមានជួបបញ្ហាប្រឈមខ្លះៗសម្រាប់ការអនុវត្តការងារកែទម្រង់ខាងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង, ជំនាញ និង បទពិសោធន៍គ្រប់គ្រាន់លើការអនុវត្តការងារថវិកានេះ ។ តាមរយៈនេះ ឯកឧត្តមអភិបាលខេត្តជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការបង្កើនសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញសាលាខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់មន្ទីរ អង្គភាពនានានៅខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែប្រសើរថែមទៀត ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព ចីរភាព បរិយាប័ន្ន និង មានភាពធន់ខ្ពស់ចំពោះការផ្តល់សេវាសាធាណៈ និងការឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន […]
READ MORE