17

Oct, 2016

អភិបាលរង រាជធានី-ខេត្ត ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារ ជាមួយវិស័យឯកជន

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ អភិបាលរាជធានី-ខេត្តទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលនូវការបណ្តុះបណ្តាលក្រោមប្រធានបទ «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយដកស្រង់បទពិសោធន៍តាមប្រទេសចិន។ ការបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងបំណងពង្រឹងសមត្ថភាព របស់អភិបាលរងរាជធានី ខេត្តនេះ ឲ្យធ្វើការងារជាមួយវិស័យឯកជនបានកាន់តែល្អប្រសើរ។ សិក្ខាសាលាបណ្តុះណ្តាលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកបណ្ឌិត លី កុគីង ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងលោកបណ្ឌិត  ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ផងដែរ។ លោកបណ្ឌិត លី កុគីង បានរលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នារទៅវិញទៅមក វាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ លោកបណ្ឌិត លី កុគីង បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃរហូតមកដល់សព្វថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ពី ទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ បានបង្កើតឲ្យមាន (១). ប្រភពមូលនិធិសម្រាប់ការអភិវឌ្ឍទីក្រុងខ្នាតធំ, (២).ស្ថាប័នវិនិយោគ អភិវឌ្ឍ និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, (៣). ការបង្កើនទីផ្សារប្រកួតប្រជែងនៅក្នុងវិស័យថាមពលនៅតំបន់ទីក្រុង, (៤). យន្តការកិច្ចលទ្ធកម្មសាធារណៈដ៏មានប្រសិទ្ធភាពនៅក្នុងសេវាសាធារណៈ, (៥). យន្តការកែសម្រួលតម្លៃក្នុងការផ្តល់សេវាសាធារណៈ និង (៦). យន្តការការគ្រប់គ្រងប្រកបដោយជំនាញវិជ្ជាជីវៈ និង បច្ចេកវិទ្យាកម្រិតខ្ពស់ដើម្បីបង្កើនកម្រិតគុណភាពសេវាសាធារណៈ ។ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ដែលបានសការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការកម្ពុជា នៅពេលនេះ ។ លោកបានលើកឡើងថា «ប្រទេសចិននិងកម្ពុជា មានចំណងមិត្តភាព និង […]

READ MORE

10

Oct, 2016

កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ បទពិសោធន៍ប្រទេសសឹង្ហបូរី” សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ របស់សិង្ហបុរី ត្រូវបានលើកយកមកបង្ហាញ ដល់មន្រ្តីកម្ពុជាថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ២៥រូប មកពី ២១ក្រសួងស្ថាប័ន។ សិក្ខាសាលាចែករំលែកបទពិសោធន៍ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំនៅកម្ពុជា, លោក Benedict Cheong នាយកប្រតិ បត្ដិ នៃមូលនិធិតេម៉ាសេកអន្តរជាតិ និង លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី។ លោក Benedict Cheong នាយកប្រតិបត្ដិនៃមូលនិធិតេម៉ាសេកអន្តរជាតិ បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ ជាឧទាហរណ៍មួយ នៃការទាក់ទាញធនធាន និងជំរុញថ្នាក់ដឹកនាំ ដើម្បីចែករំលែក និង ផ្លាស់ប្តូរចំណេះដឹងលើការងារ ពង្រឹងស្ថាប័នសាធារណៈ និងការបង្កើតឡើងនូវឧត្តមានុវត្តន៍ នៅក្នុងគោលនយោបាយសាធារណៈ, រដ្ឋបាល និង អភិបាលកិច្ច។ លោកបានបន្ថែមថា កិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង កាលពីដំណាក់កាលទី១ (២០១៤-២០១៥) បានទទួលលទ្ធផលវិជ្ជមាន ជាច្រើនដូចជា ការពង្រឹងនិងបង្កើតក្របខ័ណ្ឌស្ថាប័ន សម្រាប់ឆ្លើយតបទៅនឹងអភិបាលកិច្ច និងការបង្កើនផលិតភាព ការងារជាដើម។ លោកថា នេះគឺជារឿងមួយគួរឲ្យរីករាយដែលកម្មវិធីទី១ បានទទួលជោគ ជ័យខ្ពស់ ហើយលោកជឿជាក់ថា កម្មវិធីទី២នេះនឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត។ លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចែករំលែក ចំណេះដឹងពីទស្សនទាន […]

READ MORE

6

Oct, 2016

មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ និង មន្រ្តីជំនាញរតនាគារ ពីរាជធានី ខេត្តទូទាំងប្រទេស ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): ​​ ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីរាជធានី ខេត្តទូទាំងប្រទេស ចំនួន ១២៣ នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការរៀបចំ និងនីតិវិធីអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌ​​នៃការងារកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។           វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋានថវិកា រួមនឹងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីអង្គការ UNICEF និង ដែលធ្វើឡើងនៅថ្ងៃទី ៦ -៧ ខែ តុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាល​នេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ដោយ​សារ​​អត្ថ​ម​នុញ្ញផល​ពីសុខសន្តិភាពពេញបរិបូណ៌លើផ្ទៃប្រទេស ដែលជាបុព្វលក្ខខណ្ឌ និង ជាកាលានុវត្តភាពដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស បានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ ជាមួយនឹងការដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ ក្នុងឆ្នាំ ២០០៤​ រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និង គោលដៅច្បាស់លាស់គឺ ការផ្លាស់​ប្តូរ​ប្រព័ន្ធ​​ថវិកា ពី​ប្រព័ន្ធ​ថវិកាផ្អែក​លើធាតុ​ចូលនិង​មជ្ឈការ ឆ្ពោះ​ទៅរក​ប្រព័ន្ធ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្មនិង​​វិមជ្ឈការ សម្រាប់​បន្តជំរុញការបង្កើនល្បឿននៃការអភិវឌ្ឍសង្គម​​-សេដ្ឋកិច្ចជាតិ ឱ្យកាន់​តែ​​រីកចម្រើនលឿនថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង បំណងប្រថ្នារបស់ប្រជាជន ។ ជាក់ស្តែង ចលនានៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល បានប្រព្រឹត្តទៅប្រក​ប​ដោយបុរេសកម្ម និងទទួលបានជោគ​​ជ័យ​​​ជាផ្លែផ្កា ជា​បន្ត​បន្ទាប់ ក្នុង​ដំណាក់​កា​ល​ទី១ និង ដំណាក់​កាលទី២ ដោយកសាងបាននូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការបន្តអនុវត្តការកែទម្រង់នេះ នៅដំណាក់កាលទី៣ និងដំណាក់កាលទី៤ ។ លើសពីនេះ ជោគជ័យខាងលើនេះ គឺជាបច្ច័យអនុគ្រោះជួយធ្វើឱ្យកម្ពុជាអាចដោះស្រាយនិងទប់ទល់បានដោយជោគ​ជ័យ នូវឧបស័គ្គធំៗជាច្រើនពេលកន្លងមក ដូចជាៈ […]

READ MORE

26

Sep, 2016

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ជូនដល់មន្ត្រីរាជការមកពីខេត្តកំពត ខេត្តកែប និង ខេត្តតាកែវ ដែលត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦

By: | Tags: | Comments: 0

(កំពត): នាព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៦ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ដែលមានសិក្ខាកាមមកពីខេត្តកំពត ចំនួន ៦៦ នាក់ ខេត្តកែប ចំនួន ៥៣ នាក់ និង ខេត្តតាកែវ ចំនួន ៥២ នាក់ សរុបចំនួន ១៧១ នាក់ ដែលបានរៀបចំនៅថ្ងៃទី ២៦-២៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ទីរួមខេត្តកំពត ដោយបានផ្ដោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ដ្រថវិកា ការរៀបចំរបាយការណ៍សមិទ្ធកម្មនិងរបាយការណ៍ហិរញ្ញវត្ថុ សិទ្ធិអំណាចនិងការទទួលខុសត្រូវក្នុងការអនុវត្តថវិកាកម្មវិធី ការរៀបចំសៀវភៅថវិកាកម្មវិធី ការបែងចែកថវិកាតាមអង្គភាពថវិកា និង ចលនាឥណទានថវិកាកម្មវិធី ការត្រួតពិនិត្យនិងតាមដានការអនុវត្តថវិកាកម្មវិធី បរិបទនិងនីតិវិធីចំណាយថវិកាទូទៅ ចំណាយមិនតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ចំណាយតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនិងសិក្ខាសាលា  ការគ្រប់​គ្រង​រជ្ជទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី កិច្ចបញ្ជិកាគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យបុរេប្រទាននិងរជ្ជទេយ្យករចំណូល ជាដើម ។

READ MORE

24

Sep, 2016

29

Aug, 2016

សេចក្ដីជូនដំណឹងស្តីពីការពិនិត្យឈ្មោះបេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្តីពីការពិនិត្យឈ្មោះបេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។   បញ្ជីរាយនាមបេក្ខជន      

READ MORE

8

Aug, 2016

មន្រ្តីរាជការជំនាញហិរញ្ញវត្ថុ មកពីខេត្តកំពង់ចាម, ក្រចេះ និង ត្បូងឃ្មុំ ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា”

By: | Tags: | Comments: 0

ខេត្តកំពង់ចាមៈ ​​មន្រ្តីរាជការជំនាញហិរញ្ញវត្ថុ ដែលជារជ្ជទេយ្យករចំណូល, រជ្ជទេយ្យករបុរេប្រទាន និងភ្នាក់ងារបើកផ្តល់ នៃមន្ទីរជំនាញ-អង្គភាពពាក់ព័ន្ធ មកពីខេត្តកំពង់ចាម, ក្រចេះ និង​ត្បូងឃ្មុំ ចំនួន ១៦២ នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌកែ​​ទម្រង់ប្រព័ន្ធថវិកាដែលជាស្នូលដ៏សំខាន់ នៃកម្មវិធីកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។           វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម និងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារ៧មករា ទីរួមខេត្តកំពង់ចាម។ ពិធីបើកវគ្គបណ្តុះបណ្តាល​នេះបានធ្វើឡើងក្រោម​អធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តម កៅ សុខអាន  អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើរបាយការណ៍អំពីស្ថានភាពភូមិ​សា​ស្រ្ត និង សកម្មភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម ក្រចេះ និង​ត្បូងឃ្មុំ ដោយសង្កត់ធ្ងន់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តកំពង់ចាម ក៏ដូចជា ខេត្តក្រចេះ និង​ត្បូងឃ្មុំ បាន​ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង សម្រេចបានសមិទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ ។ ទន្ទឹមនោះ ខេត្តទាំងបីក៏បានចូលរួមយ៉ាងផុលផុសផងដែរ ក្នុងការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ក៏ប៉ុន្តែនៅជួប​ប​ញ្ហាប្រឈមមួយចំនួន ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាពជំនាញ និង​​បទពិសោធន៍គ្រប់គ្រាន់ ពិសេស សម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។ ហេតុដូច្នោះ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍ និង គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការ និងទាន់ពេលវេលាសម្រាប់​ខេត្តទាំងបីនេះ ​។  ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម […]

READ MORE

18

Jul, 2016

យុទ្ធនាការបណ្តុះបណ្តាល និង ពង្រឹងសមត្ថភាពមន្រ្តីរាជការជំនាញមកពីបីខេត្តនាភូមិភាគឦសាន នៅទីរួមខេត្តរតនៈគិរី សម្រាប់អនុវត្តការកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

ខេត្តរតនៈគិរីៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាព​​ដល់មន្រ្តីរាជការពិសេស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុនៃមន្ទីរ អង្គភាពពាក់ព័ន្ធមកពីខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និង​ ខេត្តស្ទឹងត្រែង ប្រមាណ ១៦២ នាក់ សម្រាប់រួមចំណែកអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេច​បានជោគ​ជ័យ​ប្រកប​ដោយ​ប្រសិទ្ធភាព និង ចីរភាព ។           វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនៈគិរី ​ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារ​រតនៈស៊ីធី ទីរួមខេត្តរតនគិរី ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក លី វីន្ទ អភិបាលរងនៃគណៈអភិបាលខេត្តរតនៈគិរីផងដែរ ។ លោក លី វីន្ទ អភិបាលរង នៃគណៈអភិបាលខេត្តរតនៈគិរី បានមានប្រសាសន៍ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តរតនៈគិរី និងខេត្តដទៃទៀតនៅភូមិភាគឦសាន បាន​ចូលរួមចំណែកយ៉ាងផុលផុសក្នុងការអនុវត្តការកែទម្រង់សំខាន់ៗ និង សម្រេចបានសមិទ្ធផលជាវិជ្ជមានគួរជាទីមោទន ពិសេស សម្រាប់ការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ។ លោកអភិបាលរងបានគូសបញ្ជាក់ផងដែរថា កន្លងមកខេត្តរតនៈគិរីនៅជួបប្រឈមបញ្ហា​ខ្លះៗ ក្នុងការអនុវត្តការ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារតែកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និង​​បទពិសោធន៍គ្រប់គ្រាន់ ។ ដូច្នេះឯកឧត្តមជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរ អង្គភាពជុំវិញសាលាខេត្តរតនៈគិរីក៏ដូចជា ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ​។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ […]

READ MORE

12

Jul, 2016

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការជូនមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត

By: | Tags: | Comments: 0

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំអគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើក “កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីរាជការ ជូនអគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន     អគ្គាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលមានការផ្តល់កិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងនាយកដ្ឋាននីតិកម្ម និងវិវាទមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។

READ MORE

11

Jul, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការនៃអង្គភាពថវិកាថ្នាក់មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្ត

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្តរៀបចំបើកវគ្គបណ្ដុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជាលើកទី២ ជូនមន្រ្តីរាជការរបស់ក្រសួង​អប់រំ យុវជន និង កីឡា​ ដែលមកពីមន្ទីរអប់រំ យុវជន និង​ កីឡា​ រាជធានី-ខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡាផងដែរ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះអង្គពិធី និង បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះតាមសំណូមពរ ក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ។           ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងនូវអំណរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹង និង ពង្រីកសមត្ថភាពមន្រ្តីរាជការរបស់ខ្លួនលើជំនាញសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស សម្រាប់​ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ព្រមទាំងបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរ្ញវត្ថុ​​ ក្នុងការរៀបចំ និងអនុវត្តការបណ្តុះបណ្តាលនេះ ដោយមានការចូលរួមគាំទ្រខាងថវិកា​ពីអង្គការ UNICEF ។ ​ ឯកឧត្តមបណ្ឌិត ហ៊ា​ន សាហ៊ីប បានគូសបញ្ជាក់ផងដែរថា […]

READ MORE