By: efiadm | Tags: | Comments:
0
(រាជធានីភ្នំពេញ): នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅសណ្ឋាគារសាន់វ៉េ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” ជូនមន្រ្តីជំនាញរៀបចំផែនការ និង ថវិកា ចំនួន ៣០ រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន, លោកស្រី Mari Ahlbin ទីប្រឹក្សាទទួលបន្ទុកផ្នែកបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ប្រទេសស៊ុយអ៊ែដ, លោក្រសី Anna Guittet ទីប្រឹក្សាទទួលបន្ទុកអភិបាលកិច្ច និងការប្រែប្រួលអាកាសធាតុ នៃស្ថានទូតស៊ុយអ៊ែដប្រចាំនៅប្រទេសកម្ពុជា, លោក Angus MACKAY នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍បៃតងនិងការប្រែប្រួលអាកាសធាតុ នៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (UNITAR) និង លោក Julien Chevillard នាយកគ្រប់គ្រងមូលនិធិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ផងដែរ ។ ថ្លែងក្នុងឱកាសនោះ លោក Angus MACKAY បានលើកឡើងថា ការផ្លាស់ប្តូរអាកាសធាតុប្រព្រឹត្តទៅក្នុងទម្រង់ជាការកើនឡើងកម្តៅ ការផ្លាស់ប្តូរកំណកអាកាស និងការកើនឡើងកម្ពស់ទឹកសមុទ្រ ហើយកំពុងជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យសេដ្ឋកិច្ចគន្លឹះរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលរបស់យើងនៅពេលនេះគឺជាឧបករណ៍សំខាន់មួយ សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការអនុវត្តគោលនយោបាយអាកាសធាតុ ផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាតិ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដូច្នេះ ជូនមន្រ្តីរាជការកម្ពុជា បានចាប់ផ្តើមនៅឆ្នាំ២០១៥ និង មានវគ្គសិក្សាសរុបចំនួន ៤ ត្រូវអនុវត្ត ហើយលើកនេះគឺជាវគ្គចុងក្រោយ […]
READ MORE