11

Oct, 2019

ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី របៀបនៃការគ្រប់គ្រង ថែរក្សា និងតម្កល់ឯកសារបណ្ណសារ ជូនមន្ត្រីរាជការរបស់នាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ១៥ នាក់

By: | Tags: | Comments: 0

នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី របៀបនៃការគ្រប់គ្រង ថែរក្សា និងតម្កល់ឯកសារបណ្ណសារ ជូនមន្ត្រីរាជការរបស់នាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ១៥ នាក់ និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានរយៈពេល ៥ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ។

READ MORE

11

Oct, 2019

ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្តចំនួន ៤ គឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ មានសិក្ខាកាមចូលរួមសរុបចំនួន ១៨៤ នាក់ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ

By: | Tags: | Comments: 0

នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្តចំនួន ៤ គឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ មានសិក្ខាកាមចូលរួមសរុបចំនួន ១៨៤ នាក់ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ។

READ MORE

10

Oct, 2019

សេចក្ដីជូនដំណឹងស្ដីពីអាហាររូបករណ៍ ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់(Law) និង School of Government របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាព​ក្រោមឱវាទទាំងអស់ជ្រាបថា ក្នុងគោលដៅរួមចំណែកកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ  ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) នឹងផ្តល់អាហារូបករណ៍ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ ដល់បេក្ខជនជាមន្រ្តីរាជការកម្ពុជាទាំងពីរភេទ ដែលមានបំណងចង់បង្កើនការយល់ដឹង និង សមត្ថភាពផ្នែក ច្បាប់ រដ្ឋបាលសាធារណៈ ឬ គោលនយោបាយសាធារណៈ និង សេដ្ឋកិច្ច ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលត្រូវបានផ្តល់ជូនដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រទេសជប៉ុន លើមុខជំនាញរួមមានដូចខាងក្រោមៈ   ១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់ (Law) ២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ School of Government ។   បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោមៈ   (១). មានអាយុមិនលើសពី ៤០ ឆ្នាំ   (២). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព (៣).មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងមានបទពិសោធន៍ការងារពេញលេញ លើរដ្ឋបាលសាធារណៈ យ៉ាងតិចចាប់ពី ៣ ឆ្នាំឡើងទៅ (៤). មានកម្រិតភាសាអង់គ្លេសល្អ (IELTS យ៉ាងតិច ៦.០ និង TOEFL IBT […]

READ MORE

9

Oct, 2019

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៨៤ នាក់ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន ៤

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ចំនួន ១៨៤ នាក់ នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន ៤ រួមមានៈ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្នុងគោល​បំណង​ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាល​ទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​ ប្រកបដោយប្រសិទ្ធិភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ពិធីបើកសិក្ខាសាលា​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខា​ធិកា​រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានកិច្ចសហការរៀបចំពីវិទ្យាស្ថាន​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ត្រូវបានរៀបចំឡើងមានរយៈ​ពេល ៣ ថ្ងៃ គឺពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានបញ្ជាក់ថា  កម្មវិធីកែទម្រង់​ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់អោយអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយរាជ-​រដ្ឋាភិបាលកម្ពុជា ដោយសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេស សម្រេចបាននូវ “ភាពជឿទុកចិត្តនៃថវិកា” […]

READ MORE

4

Oct, 2019

កម្មវីធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” នៅសណ្ឋាគារឡឺរ៉ូយ៉ាល់

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង-ស្ថាប័នចំនួន១០ ដែលប្រើប្រាស់ប្រព័ន្ធ FMISចាប់តាំងពីឆ្នាំ ២០១៨ មក សរុបប្រមាណ ២០០នាក់ ។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃ ៦ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន៖ ទី១.ចំណុចគន្លឹះសំខាន់ពាក់ព័ន្ធនឹងមុខងាររបស់ប្រព័ន្ធ FMIS ដែលនឹងជួយផ្តល់នូវចំណេះដឹងថ្មីៗក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ឱ្យកាន់តែរហ័ស និង រលូន, ទី២. ការចែករំលែកនូវបទពិសោធន៍ក្នុងការទាញយករបាយការណ៍ហិរញ្ញវត្ថុពីប្រព័ន្ធ FMIS មកប្រើប្រាស់ជាប្រយោជន៍របស់ក្រសួង-ស្ថាប័នសាមី និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង ទី៣. ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រថ្មីដែលយើងហៅថា “PK-the-Helper” ដែលអ្នកប្រើប្រាស់ទាំងអស់អាចសួរសំនួរ ឬទំនាក់ទំនងមកក្រុមការងារជំនួយគាំទ្រ នៅពេលដែលមានចម្ងល់ និង បញ្ហាផ្សេងពាក់ព័ន្ធនឹងការបើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និង មានការកត់ត្រាច្បាស់លាស់នូវរាល់បញ្ហា និង ដំណោះស្រាយនានា ស្របតាមស្តង់ដារអន្តរជាតិ ។

READ MORE

23

Sep, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុប

By: | Tags: | Comments: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុប នៅថ្ងៃ ចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ក្នុងគោលបំណងពិភាក្សាអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS ពិសេសផ្តោតទៅលើការគ្រប់គ្រងការផ្លាស់ប្តូរ។ ធនាគារពិភពលោក នឹងជួយប្រឹក្សា និងតម្រង់ទិសបន្ថែមលើការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យចំគោលដៅ និងសមស្របទៅកាន់ក្រសួង-ស្ថាប័ន ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMISពិសេសលើការកែសម្រួលនីតិវិធីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា បេសកម្មនេះមានរយៈពេលពីរសប្តាហ៍ នឹងគ្រោងជួបជាមួយក្រសួង-ស្ថាប័នដែលបានអនុវត្តប្រព័ន្ធ FMIS កាលពីឆ្នាំ ២០១៨ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ និង ក្រសួងបរិស្ថាន ដើម្បីស្វែងយល់បន្ថែមពីការអនុវត្ត ក៏ដូចជាតម្រូវការក្នុងការអនុវត្តប្រព័ន្ធ FMIS៕

READ MORE

21

Sep, 2019

ដំណើរទស្សនកិច្ចសិក្សាទៅកាន់រាជធានីស្តុកខុម នៃព្រះរាជាណាចក្រស៊ុយអែតស្ដីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់រាជធានីស្តុកខុម នៃព្រះរាជាណាចក្រស៊ុយអែតស្ដីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោក Johannes Ojelund អគ្គនាយកផ្នែកអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួប និង ស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង សហការី នៅក្នុងទីស្ដីការក្រសួងការបរទេសស៊ុយអែតនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩។ នៅក្នុងជំនួបនេះ លោក Johannes បានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចសិក្សា និង បានបង្ហាញអំពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែតចំពោះការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាលកម្ពុជា និង បន្តការគាំទ្រកម្ពុជានៅក្នុងការលើកកម្ពស់វិស័យអប់រំ, សុខាភិបាល, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គម្រោង FMIS)នៅកម្ពុជា។ ក្នុងខណៈនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបលោក Johannes និង សហការីអំពីវឌ្ឍនភាពនៅក្នុងការអភិវឌ្ឍនវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច ជាពិសេសគឺការបន្តអនុវត្តគម្រោង FMIS ជំហានទី២ ដែលជិតមកដល់គោលដៅរបស់ខ្លួន ហើយដែលប្រព័ន្ធនេះគឺជាឆ្អឹងខ្នង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលនឹងជួយដល់ការពង្រឹងនូវ តម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និង ប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងនិងអនុវត្តថវិកានៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបទៀតថា អ្វីដែលសំខាន់សម្រាប់កម្ពុជាគឺស្ថិរភាពនយោបាយ និង សុខសន្តិភាព និង បានពន្យល់ដល់ភាគីស៊ុយអែតថា ប្រជាពលរដ្ឋស៊ុយអែត និង រាជ រដ្ឋាភិបាលគឺបានផ្ដល់ជំនួយសហប្រតិបត្តិការជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗដូចបានរៀបរាប់ខាងលើក្នុងរយៈពេលដ៏យូរមកហើយ ដោយមិនបានប្រកាន់នូវជំហរផ្នែកនយោបាយ, រក្សាបាននូវអព្យាក្រឹត្យភាព និង ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូច្នេះសូមរាជរដ្ឋាភិបាលស៊ុយអែតរក្សានៅជំហរនេះ ដោយយកទំនាក់ទំនងសាមគ្គីភាពរវាងប្រជាពលរដ្ឋស៊ុយអែត និង កម្ពុជា និង ការជួយដោយស្មោះស្ម័គ្រដល់ប្រជាពលរដ្ឋកម្ពុជាជាធំបន្តទៀត។ តំណាងភាគីស៊ុយអែតបានឯកភាពចំពោះការលើកឡើងនេះ និង បានបង្ហាញនូវឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាក្នុងការដំណើរការអភិវឌ្ឍរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម និង ផ្នែកលទ្ធិប្រជាធិបតេយ្យ និង សិទ្ធមនុស្ស។ […]

READ MORE

18

Sep, 2019

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ វិធាននិក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ​ ជូនសិក្ខាកាមគោលដៅជាមន្រ្តីលទ្ធកម្មចំនួន ១៨៤ នាក់ ដែលមកពីក្រសួងស្ថាប័នចំនួន ៥ ថែមទៀត រួមមានៈ ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រសួង​ទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ វិធាននិក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ​ ជូនសិក្ខាកាមគោលដៅជាមន្រ្តីលទ្ធកម្មចំនួន ១៨៤ នាក់ ដែលមកពីក្រសួងស្ថាប័នចំនួន ៥ ថែមទៀត រួមមានៈ ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រសួង​ទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនសិក្ខាកាមគោលដៅ ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកប​ដោយ​ប្រសិទ្ធភាព និង ចីរភាព ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃ, ពីថ្ងៃទី ១៨-២០ ខែកញ្ញា ឆ្នាំ២០១៩ និង សហការរៀបចំឡើងដោយ វិទ្យស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ហ៊ីវ សុវណ្ណ បានបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការលើកដំបូង ក្នុងឆ្នាំ ២០០៤ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតវៃឈ្លាស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេស គឺការសម្រេ​​ចបាននូវ éភាពជឿទុកចិត្តនៃថវិកាê នៅក្នុងដំណាក់កាលទី ១ និង éគណនេយ្យភាពហិរញ្ញវត្ថុê នៅក្នុងដំណាក់កាលទី ២ ។ ជោគជ័យទាំងនោះ មិនត្រឹមតែបានជួយធ្វើឱ្យរាជរដ្ឋាភិបាល អាចបិទបញ្ចប់បានជាស្ថាពរនូវស្ថានភា​ព​បំណុល​សាច់ប្រាក់រ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាងបាននូវអតិរេកសាច់ប្រាក់ជាបន្តបន្ទាប់ សម្រាប់បង្កើនជាបណ្តើរៗនូវការវិនិយោគសាធារណៈលើវិស័យសំខាន់ៗ […]

READ MORE

12

Sep, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងទម្រង់នៃការលើកទឹកចិត្តវិនិយោគ ដែលនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនេះ និង ពិនិត្យមើលបន្ថែមអំពីការផ្សារភ្ជាប់គ្នាទៅនឹងច្បាប់ផ្សេងៗទៀត ។

READ MORE

9

Sep, 2019

ពិធីបើកវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាន និងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាន និងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយជូនដល់សិក្ខាកាមគោលដៅជាមន្ត្រីលទ្ធកម្មចំនួន ១៦២ នាក់ មកពីក្រសួងចំនួន ៤ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់សិក្ខាកាម ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។

READ MORE