18

Nov, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបលោក យី ហុងស៊ុន (Yi Hongxun) ប្រធានគណៈប្រតិភូនៃវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហការគាំទ្រ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សជូននិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបលោក យី ហុងស៊ុន (Yi Hongxun) ប្រធានគណៈប្រតិភូនៃវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហការគាំទ្រ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សជូននិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជា។ ចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លៃងអំណរគុណចំពោះការផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យនិស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជាជាច្រើនរូប បានទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍លើការងារជំនាញលក្ខណៈពហុវិស័យ ជារៀងរាល់ឆ្នាំ ព្រមទាំងស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

READ MORE

18

Nov, 2019

នៅសណ្ឋាគារភ្នំពេញ ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជនៈ​​ បទពិសោធន៍ប្រទេសចិន” ជូនសិក្ខាកាមគោលដៅ ៣០ រូប ដែលជានាយក/នាយករងរដ្ឋបាលនៃរាជធានី-ខេត្ត ​និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

ថ្ងៃចន្ទ ៧ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩, នៅសណ្ឋាគារភ្នំពេញ​ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជនៈ​​ បទពិសោធន៍ប្រទេសចិន” ជូនសិក្ខាកាមគោលដៅ ៣០ រូប ដែលជានាយក/នាយករងរដ្ឋបាលនៃរាជធានី-ខេត្ត ​និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិង​ឯកជន សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលឱ្យ​ស​ម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក យី ហុងស៊ុន (Yi Hongxun)​ ប្រធានគណៈប្រតិភូមកពីវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន និងត្រូវ​បានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណា​ចក្រកម្ពុជា និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាហ្វិកទីក្រុងសៀងហៃនៃសាធារណៈរដ្ឋប្រជាមានិតចិន ។ ​ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេស​ចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងមកហើយ ។ ហើយនៅក្នុងរយៈពេលប្រមាណជាង ១០ ឆ្នាំកន្ល​ង​​មកនេះ ក្រោមការដឹកនាំដ៏ឈ្លាស​វៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា,​ ​ទំនាក់ទំនងកិច្ចសហប្រតិ​ប​ត្តិកា​រនេះ ត្រូវបានពង្រឹងពង្រីក​រហូតឈានដល់កម្រិតជា ßយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យà ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល រដ្ឋាភិបាលចិន បានផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើគ្រប់វិស័យ […]

READ MORE

8

Nov, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ

By: | Tags: | Comments: 0

នាវេលារសៀល ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

READ MORE

6

Nov, 2019

ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៥ គឺ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប

By: | Tags: | Comments: 0

នាថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៥ គឺ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានសិក្ខាកាមចូលរួមសរុបចំនួន ១៨៧ នាក់ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឌី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក អៀង សុភ័ក្ត្រ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹតការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

READ MORE

4

Nov, 2019

បើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រី រាជការ ១៨៧នាក់ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រី រាជការ ១៨៧ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៥ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោម ជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងដល់សិក្ខាកាមទាំងអស់ ពាក់ព័ន្ធនឹងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។  

READ MORE

4

Nov, 2019

សិក្ខាសាលាថ្នាក់ជាតិស្តីពី “វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និង ទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីបង្គោល និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ

By: | Tags: | Comments: 0

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិវិធានការមិនមែនពន្ធ និង និហិតដ្ឋានជាតិព័ត៌មាន ពាក់ព័ន្ធនឹងពាណិជ្ជកម្ម បានដឹកនាំបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និង ទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីបង្គោល និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលដៅពង្រឹងបន្ថែមនូវចំណេះដឹង និង សមត្ថភាពរបស់មន្ត្រីបង្គោលពាក់ ព័ន្ធនឹងវិធានការមិនមែនពន្ធ សំដៅរួមចំណែកថែរក្សា និង ការពារសុខុមាលភាព, សុវត្ថិភាពរបស់អ្នកប្រើប្រាស់, កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន, ធានាបាននូវលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជកម្មផងដែរ។ សិក្ខា- សាលាក៏បានសង្កត់ធ្ងន់ផងដែរ លើបរិការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ការលេចឡើងនូវនិន្នាការគាំពារនិយម និង សង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងទស្សនវិស័យគោលនយោបាយពាណិជ្ជកម្ម របស់កម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងដំណើរវិវត្តថ្មីៗទាំងនេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា កម្ពុជាបាន និងកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅ ក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ានស្របតាមចក្ខុវិស័យ ២០២៥ ដែលក្នុងនោះ មានលំហូរដោយសេរីនៃទំនិញ សេវា និង ការវិនិយោគក្នុងតំបន់ឤស៊ាន ដែលឤស៊ានបានជំរុញយ៉ាងខ្លាំងក្លាលើការធ្វើសេរីភាវូបនីយកម្មពន្ធគយ និង លើកកម្ពស់ តម្លាភាពនៃការអនុវត្តវិធានការមិនមែនពន្ធ ចាប់តាំងពីមានការបង្កើតនូវផែនការមេសហគមន៍សេដ្ឋកិច្ចឤស៊ាន ក្នុង ឆ្នាំ ២០០៧ និង សម្រេចបានជាសហគមន៍សេដ្ឋកិច្ចតែមួយ នៅឆ្នាំ២០១៥ កន្លងមក។ ក្នុងនោះ ឤស៊ានក៏នឹងសង្កត់ធ្ងន់ លើការលុបបំបាត់របាំងមិនមែនពន្ធ និង វិធានការមិនមែនពន្ធដែលមិនចាំបាច់ ក្នុងបុព្វហេតុជួយសម្រួលពាណិជ្ជកម្ម និង ពន្លឿនប្រតិបត្តិការនៃវិស័យពាណិជ្ជកម្ម ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានលើកបន្ថែមថា រដ្ឋសមាជិកឤស៊ាន ក៏ប្តេជ្ញាកែលម្អវិធានការ មិនមែនពន្ធ និង និហិតដ្ឋានព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម សំដៅចូលរួមជំរុញពាណិជ្ជកម្មក្នុងបណ្តាប្រទេសជាសមាជិក ឤស៊ាន […]

READ MORE

18

Oct, 2019

ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ គឺ ខេត្តបាត់ដំបង​ ខេត្តកំពង់ឆ្នាំង​ ខេត្តប៉ៃលិន​ និងខេត្តពោធិ៍សាត់ មានសិក្ខាកាមចូលរួមសរុបចំនួន ១៣៦​ នាក់ នៅសណ្ឋាគារ​ ខេមរាបាត់ដំបង​ ១​ ខេត្តបាត់ដំបង

By: | Tags: | Comments: 0

នាថ្ងៃទី ១៨​ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារ​ ខេមរាបាត់ដំបង​ ១​ ខេត្តបាត់ដំបង មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ គឺ ខេត្តបាត់ដំបង​ ខេត្តកំពង់ឆ្នាំង​ ខេត្តប៉ៃលិន​ និងខេត្តពោធិ៍សាត់ មានសិក្ខាកាមចូលរួមសរុបចំនួន ១៣៦​ នាក់ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម​ ហ៊ីង​ ច័ន្ទបូរ៉ា​ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក យូ​ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ១៦​ ដល់ថ្ងៃទី ១៩​ ខែ តុលា ឆ្នាំ ២០១៩ ។

READ MORE

18

Oct, 2019

កិច្ចប្រជុំពិនិត្យពិភាក្សា និងកំណត់លើនីតិវិធីនិងការរៀបចំឯកសារដេញថ្លៃការរៀបចំមុខងារថ្មីចំនួនពីរបន្ថែមទៀត (មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្ម) នៃប្រព័ន្ធ FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យា សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងសមាជិកសមាជិកាគណៈកម្មការមកពីបណ្តាអគ្គនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សា និងកំណត់លើនីតិវិធីនិងការរៀបចំឯកសារដេញថ្លៃការរៀបចំមុខងារថ្មីចំនួនពីរបន្ថែមទៀត (មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្ម) នៃប្រព័ន្ធ FMIS ក៏ដូចជាពិនិត្យលើទម្រង់ និងលក្ខខណ្ឌតម្រូវនានា នៃឯកសារដេញថ្លៃសម្រាប់ការងារទាំងពីរនេះ។

READ MORE

16

Oct, 2019

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំនិងអនុវត្តថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ១៣៦ នាក់ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ភាគខាងលិចប្រទេស រួមមាន បាត់បំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង នៅសណ្ឋាគារខេមរាបាត់ដំបង១ ទីរួមខេត្តបាត់បំបង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៦ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារខេមរាបាត់ដំបង១ ទីរួមខេត្តបាត់បំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំនិងអនុវត្តថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ១៣៦ នាក់ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ភាគខាងលិចប្រទេស រួមមាន បាត់បំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់រួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានកិច្ចសហការរៀបចំពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែតុលា ឆ្នាំ២០១៩ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេស “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី ១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” ក្នុងដំណាក់កាលទី២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” របស់រាជរដ្ឋាភិបាល និងត្រូវបញ្ចប់នៅឆ្នាំ២០២០ មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) […]

READ MORE

15

Oct, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ

By: | Tags: | Comments: 0

នាវេលាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។  

READ MORE