16

Dec, 2019

កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលយន្តហោះខ្នាតតូច សម្រាប់បាចជីក្នុងការបម្រើកសិដ្ឋានដំណាំហូបផ្លែ របស់ក្រុមហ៊ុនឯកជន

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាបកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលយន្តហោះខ្នាតតូច សម្រាប់បាចជីក្នុងការបម្រើកសិដ្ឋានដំណាំហូបផ្លែ របស់ក្រុមហ៊ុនឯកជន ។ កិច្ចប្រជុំខាងលើ មានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សាទៅលើលទ្ធភាពលើកទឹកចិត្ត និងសម្រួល ដើម្បីគាំទ្រក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ។

READ MORE

16

Dec, 2019

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ចុងក្រោយ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារអិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ចុងក្រោយ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, អភិបាលរងនៃគណៈ-អភិបាលខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង, នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត […]

READ MORE

13

Dec, 2019

ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ​

By: | Tags: | Comments: 0

នាថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩​ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត មានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ​ ។ ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ យូ​ សុគន្ធ​ អភិបាលរង​ នៃគណៈអភិបាលខេត្តកំពត និង មានការចូលរួមពី លោក អៀង សុភ័ក្ត្រ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹតការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ។

READ MORE

11

Dec, 2019

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ ក្នុងគោលបំណងពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុ​រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមផងដែរពី លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្តកំពត, អភិបាលរង នៃគណៈអភិបាលខេត្តកែប កោះកុង និងព្រះសីហនុ, អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង​​តំណាងនៃអគ្គនាយកដ្ឋាន​រតនាគារជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយ​គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់​រដ្ឋបាល​សាធារណៈ របស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមនាយក បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ​ក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ​ “ភាពជឿទុកចិត្តនៃថវិកា” […]

READ MORE

6

Dec, 2019

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នៅសាលប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរ នៅសាលប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ច្បាប់ទាំងពីរនេះមានគោលបំណងចម្បងបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែល្អនិងផ្តល់ការលើកទឹកចិត្តឱ្យត្រូវគោលដៅ។ ជារួម ការរៀបចំសេចក្តីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះមានគោលដៅបង្កើនភាពប្រកួតប្រជែង បង្កើនផលិតភាពនិងធ្វើទំនើបកម្មនៃឧស្សាហកម្មក្នុងស្រុក បង្កើតរបបលើកទឹកចិត្តវិនិយោគដែលមានតម្លាភាព និងជាពិសេសផ្តល់ការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ ដោយឡែក ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសថ្មី មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តដែលបើកចំហដែលមានតម្លាភាព អាចប៉ាន់ប្រមាណបាន និងមានភាពអំណោយផលសម្រាប់ការបង្កើននិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងសម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។

READ MORE

4

Dec, 2019

កិច្ចប្រជុំពិភាក្សាអំពីការងារដែលនៅសេសសល់សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តត្បូងឃ្មុំ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារដែលនៅសេសសល់សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងអង្គភាពពាក់ព័ន្ធ រួមមានតំណាងថ្នាក់ដឹកនាំមកពីក្រសួងមហាផ្ទៃ, រដ្ឋបាលខេត្តត្បូងឃ្មុំ, អគ្គនាយដ្ឋានលទ្ធកម្មសាធារណៈ និងតំណាងក្រុមហ៊ុនសាងសង់ ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលនៅសេសសល់ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមានការរៀបចំបណ្តាញលូ, ខ្សែបណ្តាញទូរគមនាគមន៍, ភ្លើងបំភ្លឺសាធារណៈ និងការសាងសង់អគារស្នាក់នៅសម្រាប់មន្រ្តីរាជការក្នុងតំបន់រដ្ឋបាលខេត្ត ។

READ MORE

4

Dec, 2019

កិច្ចប្រជុំក្រុមការងារផ្នែកទី១ ស្ដីពីការរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទី១ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីគោលការណ៍រួមក្នុងការលើកទឹកចិត្តចំពោះគម្រោងវិនិយោគចំណតសាធារណៈ ក្នុងគោលបំណងជំរុញឱ្យមានការវិនិយោគលើចំណតសាធារណៈដើម្បីកាត់បន្ថយការកកស្ទះចរាចារណ៍ក្នុងរាជធានីភ្នំពេញ ។

READ MORE

25

Nov, 2019

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១១៦ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ នៃឥសាន្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១១៦ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ នៃឥសាន្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់-កាលទី ៣ ។ សិក្ខាសាលានេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់-ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហដឹកនាំដោយ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងនិងអភិវឌ្ឍសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និង ខេត្តរតនគិរី ព្រមទាំងតំណាងនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អិន អេម បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការព្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ , លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត […]

READ MORE

20

Nov, 2019

កិច្ចប្រជុំស្តីអំពីការរៀបចំគម្រោង និង ផ្តល់ការលើកទឹកចិត្តនានា ទៅតាមប្រភេទគម្រោងនៃការសាងសង់ចំណតសាធារណៈ ក្នុងរាជធានីភ្នំពេញ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំគម្រោង និង ផ្តល់ការលើកទឹកចិត្តនានា ទៅតាមប្រភេទគម្រោងនៃការសាងសង់ចំណតសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមការងារអន្តរក្រសួងរៀបចំ និងលើកទឹកចិត្តគម្រោងចំណតសាធារណៈដែលមានសមាសភាពមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីផែនការមេសម្រាប់កែសម្រួលការចតយានយន្ត និងចំណតសាធារណៈ, ស្តង់ដារតម្រូវការរៀបចំ និងការសាងសង់ចំណតសាធារណៈ, និង ការផ្តល់ការលើកទឹកចិត្តនានាផ្អែកតាមប្រភេទគម្រោងចំណតសាធារណៈ ។

READ MORE

19

Nov, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបគណៈប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ជ័យ ចាប ដែលមកជួបសំដែងការគួរសមនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាវេលាព្រឹក ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តមអគ្គលេខាធិការរងក្រសួង, បានទទួលជួបគណៈប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ជ័យ ចាប ដែលមកជួបសំដែងការគួរសមនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្នុងជំនួបនោះ សមាគមអ្នកនិពន្ធខ្មែរបានលើកឡើងពីសាវតានៃសមាគមន៍ ស្នាដៃ និង ការងារពាក់ព័ន្ធសំខាន់ៗ និង ដំណើរវិវឌ្ឍរបស់សមាគមន៍ ពិសេសការត្រួតពិនិត្យអក្ខរាវិរុទ្ធក្នុងសម័យកាលដែលបច្ចេកទេសវិទ្យាសាស្ត្រមានការរីកចម្រើនខ្ពស់នេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងលើការងាររបស់សមាគមអ្នកនិពន្ធខ្មែរ ហើយឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងគាំទ្រចំពោះកម្មវិធីចងក្រង បោះពុម្ពស្នាដៃនិពន្ធ ការប្រឡងស្នាដៃនិពន្ធ និង កម្មវិធីកែអក្ខរាវិរុទ្ធស្វ័យប្រវត្តិក្នុងប្រព័ន្ធ ដែលនឹងជួយលើកម្ពស់ស្នាដៃអ្នកនិពន្ធ ជំរុញការអាន និង រួមចំណែកសំខាន់ដល់ការបង្កើនផលប្រយោជន៍សម្រាប់សង្គមជាតិ ។

READ MORE