22

Jan, 2020

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធលើកិច្ចម្រួលនីតិវិធីដើម្បីបង្កឱ្យមានភាពអំណោយផល និងការលើកទឹកចិត្តដោយរបបពន្ធដារ ដល់ការវិនិយោគ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធលើកិច្ចម្រួលនីតិវិធីដើម្បីបង្កឱ្យមានភាពអំណោយផល និងការលើកទឹកចិត្តដោយរបបពន្ធដារ ដល់ការវិនិយោគ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សានិងកំណត់ការលើកទឹកចិត្តឱ្យស្របទៅតាមការផ្លាស់ប្តូរនៃបរិយាកាសវិនិយោគបច្ចុប្បន្ន ។

READ MORE

22

Jan, 2020

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”

By: | Tags: | Comments: 0

នាថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ច     និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលបាន និងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងតំណាងដៃគូអភិវឌ្ឍសរុបប្រមាណ ៣៥០ រូប។ គោលបំណងសំខាន់នៃការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ទី១-ផ្សព្វផ្សាយនូវការដាក់ឱ្យអនុវត្តសាក-ល្បងនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និង ទូទាត់ត្រង់ ដែលមានវេទយិតភាពទាបក្នុងក្រប-ខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ ២០២០ នេះ និង បន្តជំរុញការអនុវត្តទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់ ទី២-ប្រមូលធាតុចូលគន្លឹះបន្ថែមពីក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍលើការរៀបចំផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធី    អនុវត្តការងារឆ្នាំ២០២០-២០២៥ ឱ្យកាន់តែល្អ និង គ្រប់ជ្រុងជ្រោយ និង បន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរប្រកបដោយភាពប្រទាក់ក្រឡាគ្នា មុននឹងអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២០ នេះ។ ថ្លែងបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដើរតួជាស្ថាប័ននាំមុខ និង ដំបូងគេ ក្នុងការអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ ដោយចាប់ផ្ដើមពីនីតិវិធីទូទាត់ចំណាយបៀវត្សជូនមន្រ្តីរាជការស៊ីវិល និង ការទូទាត់ត្រង់ រួមជាមួយនឹងការគិតគូរកាត់សម្រួលលើឯកសារភ្ជាប់ជាក្រដាស (Hard Copy) ដោយឈរលើមូលដ្ឋាន “កែសម្រួលមុខងារ, តួនាទី […]

READ MORE

14

Jan, 2020

កិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ

By: | Tags: | Comments: 0

នារសៀលថ្ងៃអង្គារទី ១៤ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ដោយមានការចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និង សមាជិកក្រុមការងារមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ពីរ គឺការកំណត់ទីតាំងនិងប្លង់មេសម្រាប់រៀបចំចំណតសាធារណៈ និង ការផ្តល់ការលើកទឹកចិត្តសម្រាប់ការវិនិយោគលើការសាងសង់និងគ្រប់គ្រងចំណតសាធារណៈ។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចនូវគោលការណ៍លើកទឹកចិត្តគោលមួយចំនួន និង កំណត់លក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការវិនិយោគដែលអាចទទួលបានការលើកទឹកចិត្ត។

READ MORE

13

Jan, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសណូវែលហ្សេឡង់ ក្នុងឆ្នាំ ២០២០

By: | Tags: | Comments: 0

នារសៀលថ្ងៃចន្ទទី ១៣ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានទទួលជួបក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសណូវែលហ្សេឡង់ ក្នុងឆ្នាំ ២០២០ នេះ ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវទស្សនាទានដ៏ទូលំទូលាយជូន ដល់ក្រុមនិស្សិតដោយបានឆ្លុះបញ្ចាំងអំពីដំណើរវិវឌ្ឍរបស់កម្ពុជាថាតើមកពីណា នៅត្រង់ណា និង ទៅទីកន្លែងណា តាមរយៈការចែករំលែកចំណេះដឹងទាំងចំណេះដឹងផ្នែករឹង និង ចំណេះផ្នែកទន់ ទស្សនវិស័យកម្ពុជាក្នុងការកសាងសមិទ្ធផលរបស់កម្ពុជា និង ការងារគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានពន្យល់នូវមន្ទិលនានាដែលបានលើកឡើងដោយ ក្រុមនិស្សិត និង បានជំរុញលើកទឹកចិត្តដល់ក្រុមនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពេញលេញ និង មានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងយើងមានឱកាសមាស សុខសន្តិភាព ដែលកម្ពុជាសម្រេចបាន និង បន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងពេលអនាគត ។

READ MORE

10

Jan, 2020

កិច្ចប្រជុំពិនិត្យវាយតម្លៃដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្រ្តីរាជការប្រចាំឆ្នាំ២០២០

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់សម្រាប់វាយតម្លៃការដំឡើងថ្នាក់និងឋានន្តរស័ក្តិមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្រ្តីរាជការប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការក្រសួង និងសមាជិក សមាជិការសមាជិកានៃគណៈកម្មការ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃទៅលើលក្ខខណ្ឌក្នុងការទទួលបានការដំឡើងថ្នាក់និងឋានន្តរស័ក្តិដោយអនុលោមតាមបទប្បញ្ញត្តិគតិយុត្តិជាធរមាន។ ជាលទ្ធផល អង្គប្រជុំបានលើកឡើងនិងសម្រេចកំណត់យកគោលការណ៍រួមមួយចំនួនបន្ថែមទៀត ដើម្បីគោរពសុំការសម្រេចដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងន័យអនុវត្តការងារវាយតម្លៃនេះឱ្យមានតម្លាភាពជូនមន្ត្រីរាជការនៃក្រសួង ។ ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានបញ្ជាក់និងណែនាំអង្គភាពទទួលបន្ទុករៀបចំដំឡើងថ្នាក់និងឋានន្តរស័ក្តិ ត្រូវពិនិត្យចំពោះលក្ខខណ្ឌឱ្យបានត្រឹមត្រូវនិងរៀបចំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការឱ្យបានទាន់ពេលវេលា​ ។

READ MORE

30

Dec, 2019

ពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីស្ដីការអាជ្ញាធរសវនកម្មជាតិ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំជាន់ផ្ទាល់ដី នៃទីស្ដីការអាជ្ញាធរសវនកម្មជាតិ មានរៀបចំពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ សរុបប្រមាណ ១២៨ នាក់ ។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ នឹងរៀបចំរយៈពេល ១ ថ្ងៃ ពេញ គឺថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ ។

READ MORE

27

Dec, 2019

សិក្ខា​សាលាពិគ្រោះយោបល់ លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២១-២០២៥) និង លទ្ធផលនៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលឆ្នាំ ២០២០”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខា​សាលាពិគ្រោះយោបល់ លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២១-២០២៥) និង លទ្ធផលនៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលឆ្នាំ ២០២០” ក្នុងគោលដៅធានាប្រសិទ្ធភាពនិងគុណភាព នៃការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការជំនាញ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់គន្លឹះសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ពេជ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាង សមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ២៣០ នាក់ ជាតំណាងថ្នាក់ដឹកនាំ និងទទួលបន្ទុកការងារកសាងសមត្ថភាព មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រប់ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគារ រាជធានី-ខេត្តទូទាំងប្រទេស ។ សិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពជានិច្ចដល់ការកសាងនិងអភិវឌ្ឍ​ធនធានមនុស្ស សម្រាប់ទ្រទ្រង់ និង ចូល​រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលកិច្ចការនេះ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានកំណើន​សេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា ៧% ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក និង បានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ […]

READ MORE

23

Dec, 2019

កិច្ចប្រជុំពិភាក្សាលើការងារសាងសង់អគារទីស្នាក់ការត្រួតពិនិត្យរួមច្រកទ្វារអន្តរជាតិជ្រៃធំ-ខ្នាតាំងយូ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារសាងសង់អគារទីស្នាក់ការត្រួតពិនិត្យរួមច្រកទ្វារអន្តរជាតិជ្រៃធំ-ខ្នាតាំងយូ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ដោយមានការចូលរួមដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមការងារពាក់ព័ន្ធ ។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពលើគោលការណ៍គន្លឹះមួយចំនួនសម្រាប់បន្តការងារសាងសង់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅសម្រួលដល់ការត្រួតពិនិត្យរួមនៅច្រកទ្វារអន្តរជាតិជ្រៃធំ-ខ្នាតាំងយូ។

READ MORE

20

Dec, 2019

ពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ”

By: | Tags: | Comments: 0

នាថ្ងៃ សុក្រ ៩ រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ” ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ។

READ MORE

18

Dec, 2019

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់

By: | Tags: | Comments: 0

នាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារអិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម, មានរៀបចំពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ចុងក្រោយ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំភឿង គុណវឌ្ឍ អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម និង លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

READ MORE