18

Feb, 2020

កិច្ចប្រជុំពិភាក្សាពីការផ្តល់ការលើកទឹកចិត្តគម្រោងវិនិយោគ នៅរាជធានី-ខេត្ត

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាពីការផ្តល់ការលើកទឹកចិត្តគម្រោងវិនិយោគ នៅរាជធានី-ខេត្ត ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងដើម្បីពិភាក្សា និង ប្រមូលធាតុចូលក្នុងការរៀបចំច្បាប់ស្តីពីវិនិយោគថ្មី។

READ MORE

13

Feb, 2020

កិច្ចប្រជុំពិភាក្សាលើនីតិវិធីរៀបចំការប្រឡងប្រជែងផ្ទៃក្នុងផ្លាស់ប្តូរប្រភេទក្របខណ្ឌ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡងប្រជែងផ្ទៃក្នុងផ្លាស់ប្តូរប្រភេទក្របខណ្ឌ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើនីតិវិធីរៀបចំការប្រឡង ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមអគ្គលេខាធិការក្រសួង និង មន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យសម្រេចលើមណ្ឌលប្រឡង, កាលបរិច្ឆេទ និង កិច្ចការបច្ចេកទេសផ្សេងទៀតដើម្បីឱ្យការប្រឡងនេះមានតម្លាភាពនិងរលូន។

READ MORE

12

Feb, 2020

កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញ ពិភាក្សាបន្ថែមលើលទ្ធផលនៃការដេញថ្លៃកញ្ចប់ “មុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម” និង “មុខងាររៀបចំផែនការថវិកា”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យនិងគណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំសម្របសម្រួលប្រជុំគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញ ពិភាក្សាបន្ថែមលើលទ្ធផលនៃការដេញថ្លៃកញ្ចប់ “មុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម” និង “មុខងាររៀបចំផែនការថវិកា”។ ដោយមានការចូលរួមពីសមាជិកគណៈកម្មការ តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគ្រប់គ្រងបំណុលនិងសហប្រតិបត្តិការអន្តរជាតិ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

READ MORE

11

Feb, 2020

កិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនិងបញ្ហាប្រឈមលើការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី២

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាពីវឌ្ឍនភាពនិងបញ្ហាប្រឈមលើការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី២ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងកិច្ចការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់អាងទឹក ។ គម្រោងកសាងអាងទឹកនេះនឹងផ្តល់នូវប្រភពទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលក្នុងខេត្តចំនួនបួន គឺខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ។

READ MORE

6

Feb, 2020

កិច្ចប្រជុំពិភាក្សាលើការដាក់ឱ្យអនុវត្តមុខងារលទ្ធកម្មពេញលេញក្នុងប្រព័ន្ធ FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាលើការដាក់ឱ្យអនុវត្តមុខងារលទ្ធកម្មពេញលេញក្នុងប្រព័ន្ធ FMIS ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគ្រប់គ្រងបំណុលនិងសហប្រតិបត្តិការអន្តរជាតិ, អង្គភាពលទ្ធកម្មប្រចាំក្រសួង និង ទីប្រឹក្សាគម្រោង ។ កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយមុខងារលទ្ធកម្មជូនអង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងនិងត្រៀមរៀបចំមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធមកចូលរួមក្នុងការរៀបចំកសាងប្រព័ន្ធតាមផែនការសកម្មភាពនិងដំណាល់កាលនីមួយៗនិងពិភាក្សាលើការផ្លាស់ប្តូរនីតិវិធីអនុវត្តការងារតាមរយៈការធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS ។

READ MORE

5

Feb, 2020

កិច្ចប្រជុំស្តីការប្រឡងប្រជែងផ្លាស់ប្តូរប្រភេទក្របខណ្ឌមន្រ្តីផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឡង បានដឹកនាំកិច្ចប្រជុំស្តីការប្រឡងប្រជែងផ្លាស់ប្តូរប្រភេទក្របខណ្ឌមន្រ្តីផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមុខងារសាធារណ, ឯកឧត្តមអគ្គលេខាធិការក្រសួង និង សមាជិក សមាជិកានៃគណៈកម្មការប្រឡង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលក្ខខណ្ឌរបស់បេក្ខជនដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រឡង និង ការងារផ្សេងៗសម្រាប់ការងាររៀបចំប្រឡងឱ្យបានឆាប់ ។

READ MORE

4

Feb, 2020

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអគ្គលេខាធិការ និងតំណាងក្រុមការងារថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗ÷ ១.ជំរុញនិងធានានូវការអនុវត្តថវិកាឱ្យបានចំគោលដៅ ២.ពង្រឹងបន្ថែមនិងពន្យល់ណែនាំអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២០ ៣.បង្កើនគណនេយ្យភាពនិងការទទួលខុសត្រូវលើការអនុវត្តថវិការបស់អង្គភាពថវិកា ។ ៤.ធ្វើបទបង្ហាញអំពីតួលេខបឋមនៃការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

READ MORE

28

Jan, 2020

សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការអប់រំសម្រាប់ការអភិវឌ្ឍ (Scholarships and Educational Exchanges for Development-SEED) ទៅសិក្សារយៈពេលខ្លីនៅប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២០-២០២១

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការអប់រំសម្រាប់ការអភិវឌ្ឍ (Scholarships and Educational Exchanges for Development-SEED) ទៅសិក្សារយៈពេលខ្លីនៅប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២០-២០២១

READ MORE

28

Jan, 2020

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់វេជ្ជសាស្ត្រទូទៅ ទៅសិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់ក្នុងឆ្នាំសិក្សា២០២០-២០២១

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់វេជ្ជសាស្ត្រទូទៅ ទៅសិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់ក្នុងឆ្នាំសិក្សា២០២០-២០២១

READ MORE

28

Jan, 2020

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំសិក្សា២០២០-២០២១

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំសិក្សា២០២០-២០២១

READ MORE