
7
Jun, 2021
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ”ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ជាអំណោយពុទ្ធិដ៏ថ្លៃថ្លាសម្រាប់ខេមរជាតិ ។ សៀវភៅនេះ ប្រជុំ និង សម្រាំងទៅដោយ ប្រវត្តិគំនិត និង ទស្សនៈសេដ្ឋវិទូល្បីៗ អំពីទ្រឹស្តិម៉ូដែល និង ទ្រឹស្តីសេដ្ឋកិច្ច ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់សហសម័យ ។ វិទ្យាស្ថានយល់ថា ស្នាដៃនេះគឺជាប្រភពថ្មីមួយទៀត ដែលនឹងជួយបង្កើតតម្លៃដល់ការសិក្សា ស្រាវជ្រាវ ស្វែងយល់ពីដំណើរវិវត្តនៃទ្រឹស្តីសេដ្ឋកិច្ច និង ការវិភាគបាតុភូតសេដ្ឋកិច្ច ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សក្នុងសង្គម និង ធម្មជាតិ សំដៅចូលរួមចំណែកក្នុងការបណ្តុះ និង ការពង្រឹងពង្រីកចំណេះដឹង និង សមត្ថភាពធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដោយកតញ្ញុតាធម៌ និង គារវកិច្ចដ៏ខ្ពង់ខ្ពស់, ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និង សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សិស្ស និស្សិត សាស្រ្តាចារ្យ សិក្ខាកាម មន្ត្រីរាជការ និង អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងស្វែងយល់ខ្លឹមសារ នៃសៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ដែលជាស្នាដៃនិពន្ធរបស់ […]
READ MORE