
11
Mar, 2021
11
Mar, 2021
3
Mar, 2021
នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយប្រើប្រាស់ប្រព័ន្ធ Intranet របស់ ក.ស.ហ.វ., ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងសហការី បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងស្តីពី “ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២” ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
READ MORE25
Feb, 2021
នាព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ Video Conference ដោយ ប្រើប្រាស់កម្មវិធី Zoom, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករងនិងជាប្រធានគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងលោកប្រធានការិយាល័យ បានជួបប្រជុំជាមួយតំណាងក្រុមការងារដៃគូអភិវឌ្ឍរួមមាន សហភាពអ៊ឺរ៉ុប (EU), ADB, WB និង IMF។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះយោបល់ និង ពិក្សាលើការឆ្លើយតបទៅនឹងមតិយោបល់របស់ក្រុមការងារបច្ចេកទេសរបស់តំណាងដៃគូអភិវឌ្ឍ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (SCDP) ។
READ MORE23
Feb, 2021
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ជាពិសេសប្រមូលធាតុចូល និងសំណើសំខាន់ៗ របស់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីត្រៀមរៀបចំឯកសារគតិយុត្ត យន្តការ និងនីតិវិធី នៃការអនុវត្តផ្សេងៗ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីត្រូវបានចូលជាធរមាន ក្នុងស្មារតីរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ ៕
READ MORE22
Feb, 2021
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១, នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨-២០២០ ចំនួន ៣១៩ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្តទាំង ២៥ និង អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ អង្គពិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តមនាយក នាយករង និងតំណាងមកពីអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅលើកកម្ពស់សមត្ថភាពមន្រ្តីរាជការក្របខណ្ឌថ្មី ចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កិច្ចការរដ្ឋបាលសាធារណៈ និង ទិដ្ឋភាពសំខាន់ៗ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ដើម្បីតម្រង់ទិសការអនុវត្តតួនាទីភារកិច្ចជូនក្រសួង ក៏ដូចជា ជូនមន្ទីរអង្គភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់ជានិច្ចដល់ការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ និង ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកជួយឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា […]
READ MORE17
Feb, 2021
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តការងាររបស់គម្រោង FMIS សម្រាប់ជំហានទី២ និង ការងារបន្តសម្រាប់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ។ កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និង បូកសរុបលទ្ធផលការងារនៃការអនុវត្តគម្រោង FMIS ជំហានទី២ ២០១៧ – ២០២០ និង ការបង្ហាញអំពីទិសដៅក្នុងការអនុវត្តគម្រោងជំហានទី៣ ២០២០ – ២០២៥ ដោយមានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព, សមិទ្ធផលការងារ, បញ្ហាប្រឈមដែលបានពុះពារឆ្លងកាត់ និង បញ្ហាសេសសល់ដែលត្រូវដោះស្រាយទាំងក្នុងកម្រិតក្រុមការងារ និង នៅតាមការដ្ឋានក្រៅពីប្រព័ន្ធ, និង ការកំណត់នូវផែនការសកម្មភាពគន្លឹះសម្រាប់រយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោងបន្ត ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរួម ជាពិសេសសម្រាប់សមាជិកក្រុមការងារទាំងអស់យកទៅដាក់បញ្ចូលជាក្របខណ្ឌការងារ (TOR) សម្រាប់អនុវត្តតាមអង្គភាពសាមី ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តគម្រោង FMIS ក្នុងជំហានទី២នេះ រួមមាន ៖ ១. ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅ ៨៧ ការដ្ឋាន (៣៧ ក្រសួង-ស្ថាប័ន, ២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ២៥ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ) និង មានអ្នកប្រើប្រាស់ប្រព័ន្ធសរុបចំនួន ១៦៦២ នាក់ ២. ការធ្វើសន្ធានកម្មទិន្នន័យ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការជាមួយប្រព័ន្ធខាងក្រៅចំនួន […]
READ MORE10
Feb, 2021
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS សំដៅធានាការអនុវត្តការងារដេញថ្លៃនេះ មានភាពប្រកួតប្រជែងដោយសេរី និង បើកចំហ, មានតម្លាភាព និង យុត្តិធម៌ ដោយអនុលោមតាមនីតិវិធី និង បទប្បញ្ញត្តិជាធរមាន ។ អង្គប្រជុំបានពិនិត្យពិភាក្សា និង សម្រេចរួមគ្នាទៅលើការកំណត់លក្ខខណ្ឌសំខាន់ៗនៃឯកសារដេញថ្លៃ និង បានសម្រេចប្រើប្រាស់វិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក (NCB – National Competitive Bid) លើទំនិញ និង សេវាកម្ម ដែលមានកញ្ចប់លទ្ធកម្មសរុបចំនួន ៤កញ្ចប់ រួមមាន៖ កញ្ចប់ទី១. មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព (SOC – Security Operation Center) ដែលគ្រោងសម្រាប់ការងាររយៈពេល ៣ឆ្នាំ (២០២១-២០២៣) កញ្ចប់ទី២. ឧបករណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ (End Users’ Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥) កញ្ចប់ទី៣. ឧបករណ៍តភ្ជាប់បណ្តាញ (WAN/LAN Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥) កញ្ចប់ទី៤. ពង្រីកសមត្ថភាព និង ទំនើបកម្ម មជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ជំហានទី៣ ដែលគ្រោងសម្រាប់ការងាររយៈពេល […]
READ MORE9
Feb, 2021
នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អង្គភាពថវិកា និង មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញនិងធានាការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឱ្យបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់, ពង្រឹងនិងណែនាំបន្ថែមអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ២០២១ សំដៅបង្កើនគណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ លើការអនុវត្តថវិការបស់អង្គភាពថវិកាជាប្រចាំ និង ការតាមដាន ព្រមទាំងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សមិទ្ធកម្មនានា តាមការិយបរិច្ឆេទនីមួយៗ ៕
READ MORE5
Feb, 2021
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ, បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន G-Hilo (Cambodia) Co., Ltd ដែលដឹកនាំដោយលោក Kim Joungryool ជានាយកក្រុមហ៊ុន ព្រមទាំងដៃគូសហការវិនិយោគអន្តរជាតិរបស់ក្រុមហ៊ុន ។ ក្នុងជំនួបនោះ លោកនាយកក្រុមហ៊ុនបានលើកឡើងពីសាវតានៃក្រុមហ៊ុន ក៏ដូចជាចំណាប់អារម្មរណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា ដោយជំរុញឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម និង បន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅធ្វើឱ្យគម្រោងវិនិយោគ ចេញជារូបរាង ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ច្បាប់វិនិយោគនេះនឹងលើកកម្ពស់បរិយាកាសវិនិយោគ និង ទាក់ទាញការវិនិយោគ ជាមួយនឹងការកែលម្អប្រសិទ្ធភាពផ្នែកនីតិវិធី និងរដ្ឋបាល និង ការផ្តល់ការលើកទឹកចិត្តវិនិយោគបន្ថែម ច្រើនជាង និង ទូលំទូលាយជាងមុន ៕
READ MORE4
Feb, 2021
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ិនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាននិងអង្គភាពទាំងអស់ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗពីបណ្តាអ្នកពាក់ព័ន្ធមកពីបណ្តាអគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង ក្នុងគោលដៅប្រើប្រាស់សេវាអ៊ីនត្រាណិតឱ្យអស់សក្តានុពលសំដៅគាំទ្រដល់បេសកកម្មរបស់អង្គភាពទាំងអស់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដើរលឿន និង មុនគេនៃរដ្ឋាភិបាលឌីជីថល ដោយមានតម្រូវការលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់សម្រាប់បម្រើឱ្យការងារជាច្រើនដូចជា ប្រព័ន្ធ FMIS ដែលបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់ក្រសួង-ស្ថាប័ន និង បន្តពង្រីកការដាក់ឱ្យប្រើប្រាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងជំហានទី៣។ ជាពិសេស មានតម្រូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការទ្រទ្រង់ដល់ការផ្តល់សេវាសាធារណៈរបស់ខ្លួន ព្រមទាំងតម្រូវការពីអគ្គនាយកដ្ឋានពន្ធដារពីការរៀបចំបណ្តាញអ៊ីនត្រាណិតដាច់ដោយឡែកសម្រាប់បម្រើដល់ការគ្រប់គ្រងការប្រមូលពន្ធ។ ជាចក្ខុវិស័យវែងឆ្ងាយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានណែនាំឱ្យមានការសិក្សារៀបចំបណ្តាញអ៊ីនត្រាណិតសម្រាប់ប្រើប្រាស់ជារួមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល។ បច្ចុប្បន្ន, បណ្តាញអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំដំឡើងរួចរាល់ដល់ការដ្ឋានមួយចំនួនចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានៈ អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង នៅតាមការដ្ឋានគម្រោង FMIS សរុបចនួន ១៦៣ ការដ្ឋាន។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យគ្រប់អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំងអស់ចូលរួមប្រើប្រាស់សេវាអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យអស់សក្តានុពល តាមសេចក្តីតម្រូវការរបស់អង្គភាពតាមបេសកកម្មរៀងៗខ្លួន ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យមានការប្រើប្រាស់សេវាអ៊ីនត្រាណិត ដោយលើកឡើងពីការផ្សារភ្ជាប់ការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលអាចធ្វើឱ្យចំណេញទាំងពេលវលា និង ថវិកា ព្រមទាំងអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា សេវាមូលដ្ឋានដែលអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចធ្វើរួមគ្នាបានដោយប្រើប្រាស់សេវាអ៊ីនត្រាណិត […]
READ MORE