8

Apr, 2021

កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គាធិការ, នាយកវិទ្យាស្ថាន, អគ្គនាយករង និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកអនុគណៈកម្មការចំពោះកិច្ច ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាព នៃដំណើការរៀបចំចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យក្រុមការងារ ជាពិសេសប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ឱ្យខិតខំកៀរគរ និង ជំរុញលើកទឹកចិត្តបុគ្គលិកមន្ត្រីរាជការក្រោមឱវាទចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំក្រុមការងារឱ្យត្រៀមរៀបចំសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចដំណើរការចាក់វ៉ាក់សាំងបានបញ្ចប់ជាស្ថាពរ ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារនេះ ព្រមទាំងវិធានការដោះស្រាយពាក់ព័ន្ធ សំដៅធានាកិច្ចដំណើរការចាក់វ៉ាក់សាំងនេះឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និង មានប្រសិទ្ធភាព ៕

READ MORE

4

Apr, 2021

កិច្ចប្រជុំពិភាក្សា ក្រុមការងារច្រកចេញចូលតែមួយតាមប្រព័ន្ធវិដេអូ ដើម្បីសិក្សាស្តីពីការបង្កើតតំបន់ឧស្សាហកម្ម

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវិដេអូ ដើម្បីសិក្សាស្តីពីការបង្កើតតំបន់ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ, ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, និង អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងសមាជិកក្រុមការងារ ។ កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើលទ្ធភាព និង យន្តការសម្របសម្រួលលើកទឹកចិត្តជំរុញការវិនិយោគ និង ការបង្កើតតំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍ និង ការជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនលើការស្វែងរកទីតាំងវិនិយោគ និង ឈានទៅប្រើប្រាស់ដីរដ្ឋ ឱ្យកាន់តែមានសក្តានុពល និង ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការការពារទ្រព្យសម្បត្តិរដ្ឋ ៕

READ MORE

30

Mar, 2021

កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គាធិការ, នាយកវិទ្យាស្ថាន, អគ្គនាយករង និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកអនុគណៈកម្មការចំពោះកិច្ច ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាព នៃដំណើការរៀបចំចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ពិនិត្យពិភាក្សាលើការរៀបចំលំហួរ និង យន្តការបច្ចេកទេស និង រដ្ឋបាលចាំបាច់នានាពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង ដោយរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង អនុវត្តតាមវិធានការសុវត្ថិភាពផ្អែកតាមគោលការណ៍ក្រសួងសុខាភិបាល ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារនេះ សំដៅធានាកិច្ចដំណើរការចាក់វ៉ាក់សាំងនេះឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និង មានប្រសិទ្ធភាព ៕

READ MORE

30

Mar, 2021

ក្រុមបេសកកម្មរបស់រូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ដែលបានបញ្ចប់ជាស្ថាពរ និង ការអនុវត្តនៅក្នុងជំហានទី៣

By: | Tags: | Comments: 0

ជាថ្មីម្ដងទៀតក្រុមបេសកកម្មរបស់រូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ដែលបានបញ្ចប់ជាស្ថាពរ និង ការអនុវត្តនៅក្នុងជំហានទី៣ នេះជាការលើកឡើងក្នុងឱកាសក្នុងកិច្ចប្រជុំតាមរយៈកម្មវិធី Cisco WebEx នាថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣:០០ រសៀល ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ឯកឧត្តមបណ្ឌិតសភាចារ្យក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF) ដែលមានលោកស្រី Delphine Moretti ជាអ្នកដឹកនាំបេសកកម្មលើកទី ១១ នេះ និង សហការីគឺលោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធានស្ថានតំណាង IMF ប្រចាំនៅកម្ពុជា ។ សូមបញ្ជាក់ថាលោកស្រី Delphine បានមកជំនួសលោក Holger Van Eden ប្រធានការិយាល័យ IMF ប្រចាំតំបន់នៅទីក្រុងបាងកក ដែលបានបញ្ចប់ភារកិច្ចរបស់លោកនៅទីក្រុងបាងកក និង បានវិលត្រឡប់ទៅទីចាត់ការកណ្ដាលរបស់ IMF វិញ ។ តំណាង IMF លោកស្រី Delphine បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័ន រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ធនាគារជាតិនៃកម្ពុជា, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួន និង អគ្គនាយកដ្ឋានពាក់ព័ន្ធសំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅក្នុងកំឡុងបេសកកម្មនេះ IMF បានផ្ដល់យោបល់ដល់ការងារគន្លឹះមួយចំនួនពាក់ព័ន្ធនឹង៖ ១-ការរៀបចំឯកសារផែនការពង្រីកការអនុវត្តគម្រោងប្រព័ន្ធ FMIS ជំហានទី៣, […]

READ MORE

19

Mar, 2021

វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វគ្គទី២ ជូនមន្ត្រីរាជការក្របខណ្ឌថ្មី នៅថ្នាក់មូលដ្ឋាន ឆ្នាំ ២០១៨-២០២០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសិក្សាពីចម្ងាយ

By: | Tags: | Comments: 0

ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វគ្គទី២ ជូនមន្ត្រីរាជការក្របខណ្ឌថ្មី នៅថ្នាក់មូលដ្ឋាន ឆ្នាំ ២០១៨-២០២០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសិក្សាពីចម្ងាយ ដោយប្រើប្រាស់កម្មវិធី Zoom ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៥-១៩ ខែ មីនា ឆ្នាំ ២០២១ ។ វគ្គបណ្ដុះបណ្ដាលតម្រង់ទិស នេះ ផ្ដោតសំខាន់លើប្រធានបទសំខាន់ៗ ដូចជា ៖ (១). កិច្ចការរដ្ឋបាលសាធារណៈ, (២). ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា, (៣). រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និង ការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៤). ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៥). ថវិកា, (៦). លទ្ធកម្មសាធារណៈ, (៧). គោលនយោបាយរូបិយវត្ថុ ។

READ MORE

19

Mar, 2021

កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងគោលនយោជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ និងឯកសារ “ផែនការមេផលិតភាពជាតិកម្ពុជា” ឆ្នាំ២០២០-២០៣០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធី Zoom

By: | Tags: | Comments: 0

នារសៀលថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួនពីរគឺ៖ ១. វឌ្ឍនភាពនៃសេចក្តីព្រាងគោលនយោជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ និង ២. ឯកសារ “ផែនការមេផលិតភាពជាតិកម្ពុជា” ឆ្នាំ២០២០-២០៣០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធី Zoom ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. និងមន្រី្តជំនាញមួយចំនួន ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពទៅលើធាតុចូល និងខ្លឹមសារស្នូល នៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ហើយសេចក្តីព្រាងផែនការមេផលិតភាពជាតិ ២០២០-២០៣០ គឺជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយរបស់កម្ពុជាផ្ទាល់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. ពន្លឿនការកែសម្រួល និងសម្អាតខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឱ្យបានច្បាស់លាស់ និងកាន់តែប្រសើរ ដោយឈរលើគោលការណ៍ម្ចាស់ការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ មុនពេលដាក់ជូន គ.ជ.ផ.ក. ពិនិត្យ និងសម្រេច ៕

READ MORE

17

Mar, 2021

កិច្ចប្រជុំលើកទី២ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាល នៃផមក

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក), ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។ ទោះបីជាមានផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ក៏ ផមក ប្តេជ្ញាចិត្តត្រូវតែធានាបាននូវដំណើរការជាប្រក្រតីរបស់ក្រុមហ៊ុន ជាក់ស្តែងកិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងតាមរយៈ Video Conference ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំនះបានពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានក្នុងសហគមន៍ ។ អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួនដែលសុទ្ធតែជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន, ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២០ និង សវនកម្ម, ការពិនិត្យលទ្ធភាពអាចចុះបញ្ជីនៃក្រុមហ៊ុនថ្មីដែលបានស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីនៅលើទីផ្សារកំណើន (Growth Board) នៃ ផមក និង ផ្សេងៗ ៕

READ MORE

12

Mar, 2021

កិច្ចប្រជុំពិនិត្យលើលទ្ធផល នៃការវាយតម្លៃការដេញថ្លៃកញ្ចប់លទ្ធកម្មទី៥-អាជ្ញាបណ្ណនិងសេវាថែទាំនិងគាំទ្រកម្មវិធី និង ឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS និង កញ្ចប់លទ្ធកម្មទី៦-សេវាប្រឹក្សាការស្នើសុំវិញ្ញាបនបត្រ ISO/IEC 27001/2013 សម្រាប់ Data Center FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃ បានធ្វើការដឹកនាំការងារពិនិត្យលើលទ្ធផល នៃការវាយតម្លៃការដេញថ្លៃកញ្ចប់លទ្ធកម្មទី៥-អាជ្ញាបណ្ណនិងសេវាថែទាំនិងគាំទ្រកម្មវិធី និង ឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS និង កញ្ចប់លទ្ធកម្មទី៦-សេវាប្រឹក្សាការស្នើសុំវិញ្ញាបនបត្រ ISO/IEC 27001/2013 សម្រាប់ Data Center FMIS ដោយមានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS និង តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ទោះបីជាយើងកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ក៏គណៈកម្មការទាំងពីរប្តេជ្ញាចិត្តត្រូវតែសម្រេចកិច្ចការងារនេះឱ្យបានតាមផែនការ ព្រោះការងារនេះមានសំខាន់សម្រាប់ធានាបាននូវដំណើរការជាប្រក្រតីនៃប្រព័ន្ធ និង ការពង្រឹងសុវត្ថិភាពរបស់ប្រព័ន្ធ ដែលកំពុងត្រូវការកាន់តែខ្លាំងឡើងនៅក្នុងស្ថានភាពជម្ងឺកូវីដ-១៩ ដែលតម្រូវឱ្យអ្នកប្រើប្រាស់កាន់តែត្រូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការធានាប្រក្រតីភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ។ ជាមួយគ្នានេះ ការទទួលបានវិញ្ញាបនបត្រ ISO 27001 គឺមានសារសំខាន់បំផុតក្នុងការធានាបាននូវជំនឿចិត្តរបស់ប្រព័ន្ធ FMIS ពីគ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាទាំងអស់ ដើម្បីត្រៀមរួចជាស្រេចសម្រាប់ការប្រើប្រាស់ប្រព័ន្ធទាំងស្រុង ដោយពុំមានការអនុវត្តតាមក្រដាសស្នាម និង ការពង្រីកវិសាលភាពរបស់ប្រព័ន្ធទៅកាន់ការដ្ឋានជាច្រើនទៀត ជាពិសេសនៅរដ្ឋបាល និង អង្គភាពថ្នាក់ក្រោមជាតិ ៕

READ MORE