
2
May, 2016
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៅខេត្តសៀមរាប
(សៀមរាប)៖ នាព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅសណ្ឋាគារអ៊ីមផ្រេសអង្គរ ខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តនីតិវិធីអនុវត្តថវិកាឲ្យកាន់តែមាន សមត្ថភាពខ្ពស់ ជូនដល់មន្រ្តីដែលកំពុងបំពេញការងារតាមអង្គភាពជំនាញជុំវិញ ខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ ឯកឧត្តម ឃឹម ប៊ុនសុង បានស្វាគមន៍ចំពោះការបើកវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀតនៅភូមិភាគឧត្តរ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រ ងសំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងសម្រេចបានសមិទ្ធផលគួរជាទីមោទន។ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា កន្លងមកនេះ ខេត្តសៀមរាប នៅមានជួបបញ្ហាប្រឈមខ្លះៗ សម្រាប់ការអនុវត្តការងារកែទម្រង់ខាងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់។ ឯកឧត្តមបានថ្លែងដូច្នេះ«វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៅពេលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាង និង អភិវឌ្ឍសមត្ថភាពព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញ សាលាខេត្តសៀមរាប ក៏ដូចជា សម្រាប់មន្ទីរ អង្គភាពនានាជុំវិញខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ពិសេសសម្រាប់រជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែង វគ្គបណ្តុះបណ្តាលធ្វើឡើង ដើម្បីចែករំលែកបទពិសោធន៍ នៃការងារថវិកាកម្មវិធី និង លើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ […]
READ MORE