30

Sep, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)

By: | Tags: | Comments: 0

10년 재무제표 다운로드
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោងតភ្ជាប់បណ្តាញអុបទិច ជាពិសេសវឌ្ឍនភាពនៃការដោះស្រាយបញ្ហារាំងស្ទះដល់ដំណើរការអនុវត្តគម្រោង ដែលក្រុមហ៊ុនបានទទួលពីក្រសួង ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះក្រុមហ៊ុន CFOCN ដែលតែងតែពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តគម្រោងតភ្ជាប់បណ្តាញនេះ និង ជាដៃគូសហការដ៏ល្អរបស់ក្រសួង តាំងពីដើមរហូតមក ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានជំរុញឱ្យភាគីក្រុមហ៊ុន និង ក្រុមការងារបច្ចេកទេសរបស់ក្រសួងបន្តធ្វើការងារសេសសល់ សំដៅធានាដល់ការប្រគល់-ទទួលគម្រោងនេះជូនដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយជោគជ័យ ក្នុងពេលឆាប់ៗ ។
다운로드 다운로드 다운로드 건담 nt