25

Sep, 2020

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចែករំលែកបទពិសោធន៍ការងារដល់ Myanmar PFM Academy

By: | Tags: | Comments: 0

នាថ្ងៃសុក្រ ០៨ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៤:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំចែករំលែកបទពិសោធន៍មួយរវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង Myanmar PFM Academy តាមប្រព័ន្ធវីដេអូ (video conference) ដែលចូលរួមដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ និង សម្របសម្រួលដោយ ធនាគារ ពិភពលោក​ប្រចាំប្រទេសមីយ៉ាន់ម៉ា និង ធនាគារ​ពិភពលោកប្រចាំ ប្រទេសកម្ពុជា សំដៅចែករំលែកបទពិសោធន៍នៃការអនុវត្តការកែទម្រង់ ​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការ​ងារ​កសាងនិងអភិវឌ្ឍសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា ជូន Myanmar PFM Academy ជាស្ថាប័ន​មួយ​នៅ​ក្រោម​ក្រសួង​​ផែនការហិរញ្ញវត្ថុនិងឧស្សាហកម្ម ប្រទេសមីយ៉ាន់ម៉ា ដែលទើបបង្កើតនៅខែកុម្ភៈ ឆ្នាំ ២០២០ ។

នៅក្នុងជំនួបនេះ លោក ម៉ៅ បូរាណ នាយករង និង ជាប្រធាន គម្រោងកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ​វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើង ក្នុងន័យ​ចែករំលែកថា ក្រោមការ​ដឹកនាំចង្អុលបង្ហាញ និង​ ណែនាំដ៏ខ្ពង់​ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិ​ការ ​និង ជាប្រធាន​ ក្រុម​ការងារ​កសាង​សមត្ថភាព ​​នៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថាន​​សេ​ដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ បានអនុវត្តយ៉ាងសកម្ម ការងារកសាង និង អភិវឌ្ឍ​​សមត្ថភាពមន្រ្តីរាជការ ​និង ទទួលបានសម្ធិផលត្រចះត្រចង់ ដោយបាន​ចូល​រួមចំណែកដ៏សំខាន់ដល់ការសម្រេចជោគជ័យ ក្នុងការកសាង “ភាពជឿទុកចិត្តបាននៃថវិកា” នៅ​​ក្នុង​ដំ​ណា​ក់​កាលទី១ (២០០៤ – ២០០៨) និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងដំណាក់កាលទី២ (២០០៩ – ២០១៥) នៃ​ការអនុវត្ត​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ជោគ​ជ័យខាងលើនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល​អាចបិទ​បញ្ចប់ជាស្ថាពរ​នូវ​បំណុល​​សាច់ប្រាក់រ៉ាំរ៉ៃ និងបង្កើតបាន​អតិ​រេ​ក​សាច់ប្រាក់ ដែលជាមូលដ្ឋានបន្ថែមក្នុងការបង្កើនការវិនិ​យោ​គ​សាធារណៈ​លើវិស័យ​អាទិភាព​សំខាន់ៗ ដូចជា អប់រំនិងសុខាភិបាល ហើយព្រមទាំងអាចបង្កើនប្រាក់បៀវត្យ​ជូន​គ្រូ​ប​ង្រៀ​ន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និងកងកម្លាំង​ប្រដា​ប់​អាវុធគ្រប់ប្រភេទ ដោយអាចបើកផ្តល់ជូនបានទាន់ពេល ២ ដង​ក្នុង​មួយខែ តាមប្រព័ន្ធធនាគារ នៅ​រៀង​រា​ល់​ខែទៀតផង ។

បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅ​បង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” អាទិភាពរបស់រាជរដ្ឋាភិបាល ដែលកំពុងមាន​វឌ្ឍនភាពល្អប្រសើរ និង គ្រោងបញ្ចប់នៅឆ្នាំ ២០២០ នេះ មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១ – ២០២៥)​ សំដៅបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” ដែល​ជា​គោល​ដៅដំណាក់ចុងក្រោយ និងត្រូវការធនធានមនុស្សដែលមានសមត្ថភាពជំនាញខ្ពស់កាន់តែខ្លាំងឡើងថែមទៀតម ។

ទន្ទឹមនឹងបទពិសោធន៍ខាងលើ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្រេច​ជោគ​ជ័​យ​គួរឱ្យកត់សម្គាល់ផងដែរ ក្នុងការអភិវឌ្ឍសមត្ថភាពស្ថានប័ន ជាពិសេស លើៈ (១).ការរៀបចំផែនការកសាងនិងអភិវឌ្ឍ​សមត្ថ​ភា​ព​ក្នុងក្របខណ្ឌការងារកែទម្រង់​ហិរញ្ញវត្ថុសាធារណៈ, (២).ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងកម្មវិធីបណ្តុះបណ្តាល, (៣).ការអភិវឌ្ឍ​សមត្ថ​ភាព​​លើ​ជំនាញ​ការគ្រប់​គ្រង​​​ហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញ នៃក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ជាមួយនោះ តំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងពីបទពិសោធន៍បច្ចេកទេសលើការកសាងនិងអភិវឌ្ឍ​ សមត្ថភាពមន្ត្រីរាជការ ដោយ​​ផ្តោតលើៈ​ (១).ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការ, (២) 다운로드. ការរៀបចំកសាងធនធាន​គ្រូ​បង្គោល, ​(៣). ការអភិវឌ្ឍវិធីសាស្ត្រនិងគរុកោស្យដល់គ្រូបង្គោល, (៤) 다운로드. ការប៉ាន់ប្រមាណតម្រូវការបណ្តុះបណ្តាល និងការរៀប​ចំ​ផែនការបណ្តុះបណ្តាលនិងវិក្រឹតការ, (៥) 디스크 다운로드. ក្របខណ្ឌត្រួតពិនិត្យតាមដាន និងការវាយតម្លៃ, និង (៦). អនុសាសន៍មួយ​ចំនួន​លើ​ការ​កសាងនិងអភិវឌ្ឍសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈប្រតិភូ Myanmar PFM Academy ។

នៅក្នុងនោះ ជាការឆ្លើយតប គណៈប្រតិភូនៃ Myanmar PFM Academy នៃប្រទេសមីយ៉ាន់ម៉ា បានថ្លែងអំណរគុណ និង​​សម្តែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះការចែករំលែកបទពិសោធន៍របស់ភាគីកម្ពុជា និងចែករំលែកព័ត៌មានចំណេះដឹងនិងបទពិសោធ​ន៍​របស់ខ្លួនយ៉ាងផុលផុស ព្រមទាំងបានលើកឡើងនូវតម្រូវការ បន្តកិច្ចសហការលើការងារកសាងនិងអភិវឌ្ឍសមត្ថភាព​មន្រ្តីរាជ​ការ​​សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងពេលខាងមុខ ។

On Friday, 25th September 2020, at 2:30 pm, there was a meeting held to share experiences between Myanmar PFM Academy and the Economics and Finance Institute via Video conference. This meeting was chaired by His Excellency Meas Soksensan, Deputy Secretary General of the General Secretariat of Steering Committee of the Public Financial Management Reform (GSC) of the Ministry of Economy and Finance, and coordinated by the World Bank Myanmar and Cambodia focusing on sharing experiences of implementing the Public Financial Management Reform and Capacity Building and Development in the Kingdom of Cambodia to Myanmar PFM Academy, established in February 2020, an institution under the Ministry of Planning, Finance and Industry(MOPFI) of Myanmar.

During the meeting, Mr. Mao Boran, Deputy Director and Chairman of the Public Financial Management Reform Project of the Economics and Finance Institute, the Ministry of Economy and Finance, shared in the sense that under the guidance of   His Excellency Dr. Hean Sahib, Secretary of State and Chairman of the Capacity Building Working Group of the Ministry of Economy and Finance, Institute of Economy and Finance, has actively carried out the work of building and developing the capacity of civil servants and achieved great success by significant contribution to the success of “Strengthening Budget Credibility” in the first phase (2004-2008) and “Improving Financial Accountability” in the second phase (2009-2015) of the implementation of the reform Public Financial Management in Cambodia.

The above success has enabled the Royal Government to completely eliminate chronic cash debt and create a cash surplus, which is an additional basis for increasing public investment in key priority areas such as education and health, as well as increasing salaries for teachers, doctors, public servants and the armed forces of all kinds with being provided twice a month through the banking system every month.

Currently, the reform of public financial management in Cambodia is in the third phase in order to increase the “Linking the Budget to Policy” priority of the Royal Government, which is progressing well and is scheduled to be completed by 2020 before to implement the fourth phase (2021 – 2025) to increase “Performance Accountability”, which is the goal of the last stage and need more highly skilled human resources.

Along with the above experience, the Economics and Finance Institute of the Ministry of Economy and Finance has also achieved remarkable success in developing institutional capacity, especially on: (1) Planning and Capacity Development within the Framework of Public Financial Management Reform Program (PFMRP), (2) Organizing the infrastructure and training programs, (3) Capacity Development on Public Financial Management Skills for Leaders and Professional Civil Servants of Line Ministries and Institutions at the national and Sub-national levels.

In addition, the representative of the Economics and Finance Institute presented the technical experiences on capacity building and development of civil servants, focusing on: (1) Program development and training, (2). Training of trainers, (3). Development of methods and pedagogy for trainers, (4). Assessing training needs and training plans, (5). Monitoring and Evaluation Framework, and (6). Some recommendations on capacity building and development of Cambodia to the Myanmar PFM Academy delegation of Myanmar.

The delegations thanked and expressed interest in the experiences of Cambodia and shared information, knowledge and experiences vigorously, as well as the need to continue cooperation on capacity building and development of civil servants for implementing the public financial management reform program in the future.