4

Sep, 2020

សិក្ខាសាលាកម្រិតខ្ពស់ស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ​ ក្នុងប្រទេសកម្ពុជា” ជូនគ្រូបង្គោល និង មន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ១៨ នាក់

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ (UNDP Regional, UNWomen Regional និង CCCA) រៀបចំកម្មសិក្ខាសាលាកម្រិតខ្ពស់ស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ​ ក្នុងប្រទេសកម្ពុជា” ជូនគ្រូបង្គោល និង មន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ១៨ នាក់ នាថ្ងៃ ចន្ទ-ព្រហស្បត្តិ៍ ៦-៩ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស 시스코 vpn 클라이언트 다운로드. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤-២៧ ខែ សីហា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ។ កម្មសិក្ខាសាលានេះ មានគោលបំណងពង្រីកចំណេះដឹង និង ពង្រឹងសមត្ថភាពគ្រូបង្គោល និង មន្រ្តីជំនាញរបស់ក្រសួងស្ថាប័នទាំង ៤ ដើម្បីត្រៀមខ្លួនធ្វើជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រធានបទខាងលើ ជូនមន្រ្តីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ សរុបចំនួន ១៥០ នាក់ នាពេលដ៏ខ្លីខាងមុខ។ ក្នុងបរិការណ៍នេះ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះ បានផ្ដោតសំខាន់លើប្រធានបទជាច្រើន ដែលបានបែងចែកជា ៥ ម៉ូឌុល គឺៈ ១ 얼라이드 자막 다운로드. ទំនាក់ទំនងរវាងយេនឌ័រ និង ហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ, ២ 나랜디 4.7. ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើ កម្មវិធីគម្រោង និង ថវិកា តាមវិស័យ, ៣ 다운로드. ការធ្វើវិចារណកម្មចំណាយសាធារណៈ ក្រោមលក្ខខណ្ឌការប្រែប្រួលអាកាសធាតុ, ៤ 돌연변이 다운로드. ការបង្រៀន និង ការរៀនពីចម្ងាយ និង ៥. ប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មសិក្ខាសាលានេះបានចូលរួមធ្វើបទបង្ហាញដោយសាស្រ្តាចារ្យបណ្ឌិតក់ចបត្តិារប្រែប្រួលអាកាសធាតុ, ាងនារ អ្នកស្រាវជ្រាវជាន់ខ្ពស់ និង ជំនាញការជាតិ/អន្តរជាតិ ជាច្រើនរូប ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការបណ្តុះបណ្តាលជាក់ស្តែង សំដៅឆ្ពោះទៅចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤, គោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និង យេនឌ័រ ពិសេស កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកសារ