26

Nov, 2020

កិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធមុខងារលទ្ធកម្មពេញលេញក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS

By: | Tags: | Comments: 0

다운로드
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធមុខងារលទ្ធកម្មពេញលេញក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យអំពីវឌ្ឍនភាពមុខងារលទ្ធកម្មពេញលេញដែលបានអនុវត្តកន្លងមក និង ពិភាក្សាលើបញ្ហាប្រឈមដែលត្រូវដោះស្រាយក្នុងកម្រិតអគ្គនាយកដ្ឋាន សំដៅធានាប្រសិទ្ធភាព និង តម្លាភាពក្នុងការអនុវត្តមុខងារលទ្ធកម្មពេញលេញ ដោយប្រើប្រាស់ប្រព័ន្ធឧត្តមានុវត្តមួយ ដែលមានភាពជឿទុកចិត្ត និង មានសុវត្ថិភាពខ្ពស់ ។
បន្ទាប់ពីការធ្វើបទបង្ហាញសង្ខេបដោយលេខាធិការដ្ឋានក្រុមការងារអនុវត្តគម្រោង FMIS, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអង្គភាពពាក់ព័ន្ធ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ពិភាក្សា, ផ្តល់យោបល់ និង សម្រេចរួមគ្នាជាដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនឹងធាតុចូលសំខាន់ៗ សម្រាប់ការអភិវឌ្ឍប្រព័ន្ធពាក់ព័ន្ធនឹងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ និង ការកំណត់លក្ខខណ្ឌនៃការដេញថ្លៃ (Bid Factor) សម្រាប់កិច្ចលទ្ធកម្មទំនិញ, សេវា, និង សេវាទីប្រឹក្សា។
바이브 가을타나봐 mp3 단편영화 다운로드 다운로드 다운로드