22

Oct, 2020

កិច្ចប្រជុំពិភាក្សាលើករណីផ្ទេរកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ខេត្តសៀមរាប

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីផ្ទេរកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និងទទួលព័ត៌មាន និងបញ្ជាក់បន្ថែមទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពសេដ្ឋកិច្ច សំដៅជំរុញការអនុវត្តគម្រោងវិនិយោគ ។