23

Sep, 2020

ពិធីដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ

By: | Tags: | Comments: 0

g2 롤리팝
នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធី “ដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៥០ រូប ។
គោលបំណងនៃពិធីនេះ គឺដើម្បីដាក់ឱ្យអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានរតនាគារជាតិចែករំលែកទិន្នន័យចំណូលពន្ធដារតាមរយៈការភ្ជាប់សន្ធានកម្មរវាងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ និង ប្រព័ន្ធ FMIS ជាផ្លូវការលើមុខងារចំនួនពីរ រួមមាន៖ ១) ការបញ្ជូនទិន្នន័យចំណូលថវិកា ជាទម្រង់ឌីជីថល (Digital Data) ចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ទៅប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ ជំនួសឱ្យការចេញក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាជាតិ និង ក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាថ្នាក់ក្រោមជាតិ ២) ការបញ្ជូនទិន្នន័យចំណូលពន្ធដារ ដែលបានកាត់ទុកដោយអគ្គនាយកដ្ឋាន រតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ជាទម្រង់ឌីជីថល (Digital Data) ចេញពីប្រព័ន្ធ FMIS ទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារដោយស្វ័យប្រវត្តិ ដោយបែងចែកទៅតាមប្រភេទពន្ធ រួមមាន ពន្ធលើប្រាក់បៀវត្ស ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធអាករលើតម្លៃបន្ថែម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការស្ទើរតែគ្រប់អង្គភាពស្នូលទទួលបន្ទុកហិរញ្ញវត្ថុនិងថវិកានៅទូទាំងប្រទេស ដែលរួមមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នទាំងអស់, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ។ លើសពីនេះ ប្រព័ន្ធ FMIS ក៏បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងនោះមាន ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងប្រព័ន្ធអេឡិចត្រូនិកគយ,ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា និង របស់ធនាគារពាណិជ្ជដៃគូជាច្រើន, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និង ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។ ការធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរនេះ គឺជាការសម្រេចបានដោយជោគជ័យនូវផែនការគន្លឹះមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលចក្ខុវិស័យដ៏មោះមុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិ, ការសន្សំសំចៃចំណាយថវិកាជាតិតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស និង នីតិវិធីស្មុគ្រស្មាញនានា, ចូលរួមបង្កើនផលិតភាពការងាររបស់មន្ត្រីពន្ធដារ និងរតនាគារ និង ជាពិសេសគឺការផ្ដល់ព័ត៌មានស្ដីពីចំណូលថវិកាជាតិបានកាន់តែឆាប់រហ័ស ។
다운로드 다운로드 스마트 컨설팅 다운로드 다운로드