9

Sep, 2020

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ

By: | Tags: | Comments: 0

다운로드
នារសៀលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ការកសាងនិងអភិវឌ្ឍសមត្ថភាព មន្រ្តីរាជការសម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់គន្លឹះៗដទៃទៀត ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលដែលចាត់ទុកថា ការកែទម្រង់ជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈម និង បង្កើតកាលានុវត្តភាពថ្មីឆ្ពោះទៅមុខបន្តទៀត ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ដោយបានគាំទ្រនិងលើកទឹកចិត្ត ដល់ស្ថាប័នបណ្តុះបណ្ដាលទាំងពីរឱ្យបន្តកិច្ចសហការកាន់តែស្អិតរមួតសំដៅជំរុញការអនុវត្តការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព។
다운로드 포켓 몬스터 블랙 2 다운로드 다운로드 다운로드