8

Sep, 2020

ពិធីប្រគល់-ទទួលអាល់កុលចំនួន ២៥០ គីឡូក្រាម និងម៉ាស់ចំនួន ២០,០០០ សន្លឹក ដែលជាអំណោយរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)

By: | Tags: | Comments: 0

다운로드
នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអាល់កុលចំនួន ២៥០ គីឡូក្រាម និងម៉ាស់ចំនួន ២០,០០០ សន្លឹក ដែលជាអំណោយរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) សម្រាប់ប្រគល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ ១៩ (COVID-19)។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកាយវិការសប្បុរសធម៌ និងមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ ជំងឺដ៏កាចសាហាវនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា។
다운로드 nzb download 패트와 매트 우당탕탕 크리스마스 다운로드 다운로드