3

Aug, 2020

សិក្ខាសាលាពីចម្ងាយ ស្ដីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ផ្អែកលើមូលដ្ឋានសាច់ប្រាក់”

By: | Tags: | Comments: 0

크롬 실시간 다운로드

ក្រោមការណែនាំចង្អុលបង្ហាញរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នារសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​ នេះ​ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានរតនាគាជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ សហការជាមួយ ការិយាល័យអភិវឌ្ឍសមត្ថភាព (CDOT) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសថៃ បានរៀបចំសិក្ខាសាលាពីចម្ងាយ ស្ដីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ផ្អែកលើមូលដ្ឋានសាច់ប្រាក់” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ #អគ្គនាយកដ្ឋានរតនាគារជាតិ និងឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។ សិក្ខាសាលាពីចម្ងាយនេះមានគោលបំណងចែករំលែកចំណេះដឹង និងសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ ជូនដល់មន្ត្រីជំនាញដែលជាគណនេយ្យករនៅគ្រប់ក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា។

호랑이소리 다운로드 mot 비선형 Canon software download 명품명조