29

Jun, 2020

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២១-២០២៣ និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២១-២០២៣ និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារថវិការបស់អង្គភាពថវិកាក្រោមឱវាទក្រសួង ព្រមទាំងមានការធ្វើបទបង្ហាញដោយតំណាងមកពីអគ្គនាយកដ្ឋានថវិកា និង ក្រុមការងារថវិកាកម្រិតបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រសួង។
គោលបំណងនៃកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងផ្សព្វផ្សាយគោលការណ៍និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ២០២១ ក្នុងគោលដៅបង្កើនគុណភាពនៃការរៀបចំផែនការថវិកា។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ដល់គ្រប់អង្គភាពថវិការបស់ក្រសួង ត្រូវបូកសរុបបញ្ចប់ការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២១រួចផ្ញើជូននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានក្រសួងឱ្យបានមុនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។

Image may contain: one or more people, people sitting and indoorImage may contain: indoorImage may contain: one or more people, people sitting and indoorImage may contain: 2 people, people sittingImage may contain: one or more people and people sittingImage may contain: 2 people, people sitting, table and indoorImage may contain: 2 people, people sitting, drink and indoorImage may contain: 2 people, people sitting and indoorImage may contain: one or more people and indoorImage may contain: one or more people and indoor