កិច្ចប្រជុំតាមរយៈ Video Conference ជាមួយលោក Holger Van Eden ជាជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលជាប្រធានក្រុមបេសកកម្មនិងជំនាញការរបស់អូស្ត្រាលី និង ឥណ្

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដឹកនាំក្រុមការងារជួបប្រជុំតាមរយៈ Video Conference ជាមួយលោក Holger Van Eden ជាជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលជាប្រធានក្រុមបេសកកម្មនិងជំនាញការរបស់អូស្ត្រាលី និង ឥណ្ឌា។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យនិងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ដើម្បីបន្តផ្តល់នូវជំនួយបច្ចេកទេសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យការអនុវត្តគម្រោងកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ពិសេសជួយសម្រួលក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុតាមអង្គភាព។

Image may contain: one or more people and people sittingImage may contain: 1 person, eyeglasses and indoor