
9
Jun, 2020
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, លោកស្រីប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំការិយាល័យគណនេយ្យ។ កិច្ចប្រជុំនេះ មានគោលបំណងសំដៅលើកកម្ពស់នីតិវិធីអនុវត្តការងារនៅអគ្គលេខាធិការដ្ឋាន កសហវ ជាពិសេស ការបង្កើនប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព ក្នុងកាផ្ដល់សេវា និង កិច្ចសម្របសម្រួលការងាររបស់អគ្គលេខាធិការដ្ឋាន កសហវ ជាមួយគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ក្រោមឱវាទក្រសួង ។