
3
Jun, 2020
កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស
នារសៀលថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំតំណាងមកអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺធ្វើការពិភាក្សារួមគ្នាលើចំណុចសេសសល់មួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តវិនិយោគ និងប្រមូលធាតុចូលពីអង្គភាពអនុវត្តពិសេសលើបញ្ហាប្រឈមនិងការគ្រប់គ្រងគម្រោងដែលទទួលបានការលើកទឹកចិត្តកន្លងមក។