1

Jun, 2020

ពិធីប្រគល់-ទទួលម៉ាសចំនួន ៥០,០០០ សន្លឹក ដែលជាអំណោយរបស់ព្រះតេជគុណ YIN SHUN ប្រធានសមាគមព្រះពុទ្ធសាសនាខេត្តហាយណាន និងជាព្រះចៅអធិការវត្តហុងហ្វា ក្រុងសិនជិន ខេត្តខ្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន

By: | Tags: | Comments: 0

카운트다운 타이머 다운로드

នារសៀលថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលម៉ាសចំនួន ៥០,០០០ សន្លឹក ដែលជាអំណោយរបស់ព្រះតេជគុណ YIN SHUN ប្រធានសមាគមព្រះពុទ្ធសាសនាខេត្តហាយណាន និងជាព្រះចៅអធិការវត្តហុងហ្វា ក្រុងសិនជិន ខេត្តខ្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ប្រគល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ ១៩ (COVID-19)។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកាយវិការសប្បុរសធម៌ និងមនុស្សធម៌របស់ព្រះតេជគុណ YIN SHUN ដែលបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះពុទ្ធសាសនាខេត្តហាយណាន សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ ជំងឺដ៏កាចសាហាវនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា។

Image may contain: 2 people, people standingImage may contain: 1 person, standingImage may contain: one or more people and people standing

다운로드 다운로드 러브비트 다운로드 다운로드