15

May, 2020

កិច្ចប្រជុំពិភាក្សាលើសំណើគាំទ្រការប្រើប្រាស់ស៊ីម៉ង់ត៍ផលិតក្នុងស្រុក

By: | Tags: | Comments: 0

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ ច្រកចេញចូលតែមួយ បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាលើសំណើគាំទ្រការប្រើប្រាស់ស៊ីម៉ង់ត៍ផលិតក្នុងស្រុក ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និង តំណាងមកពីអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគោលនយោបាយ និងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើសំណើរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ក្នុងការគាំទ្រក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុក ដើម្បីបង្កើន,ភាពប្រកួតប្រជែងជាមួយផលិតផងស៊ីម៉ង់ត៍នាំចូល។

Image may contain: 1 personImage may contain: 1 person, indoorImage may contain: one or more people and people sittingImage may contain: 2 people, people sitting and indoorImage may contain: 1 person, sitting and indoorImage may contain: one or more people, people sitting and indoorImage may contain: one or more people, people sitting, stripes, table and indoorImage may contain: 1 person, sitting and indoorImage may contain: one or more people, people sitting and indoorImage may contain: 2 people, people sitting and indoor