24

Apr, 2020

កិច្ចប្រជុំស្តីពីការចរចាថ្លៃ និងការពិនិត្យលើកិច្ចការដោះស្រាយផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវវាងតំបន់ប្រសាទសំបូរព្រៃគុក

By: | Tags: | Comments: 0

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំស្តីពីការចរចាថ្លៃ និងការពិនិត្យលើកិច្ចការដោះស្រាយផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវវាងតំបន់ប្រសាទសំបូរព្រៃគុក ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក, រដ្ឋបាលខេត្តកំពង់ធំ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍ, តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីពាក់ព័ន្ធ។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិនិត្យលទ្ធភាពចរចាបញ្ចុះតម្លៃគម្រោងសាងសង់ផ្លូវដែលមានប្រវែង ១៣.៤៩០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ក្នុងគោលដៅកាត់បន្ថយចំណាយជាអតិបរិមា និងសន្សំសំចៃថវិកាជាតិ និងធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដោយសារគម្រោងឱ្យបានទាបបំផុត ។

Image may contain: one or more people, people sitting and indoorImage may contain: 1 person, sitting and indoorImage may contain: 1 person, sitting and indoorImage may contain: 1 person, sitting and indoorImage may contain: 1 person, sitting and indoorImage may contain: 1 person, sitting, standing, suit and indoorImage may contain: one or more people, people sitting, table and indoorImage may contain: living room, table and indoor