23

Apr, 2020

ពិធីទទួលម៉ាសចំនួន ៥០០ប្រអប់ ស្មើនឹង ១៥,០០០បន្ទះ ដែលជាអំណោយរបស់លោក HUANG XINGLONG ប្រធានអគ្គនាយកក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)

By: | Tags: | Comments: 0

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទទួលម៉ាសចំនួន ៥០០ប្រអប់ ស្មើនឹង ១៥,០០០បន្ទះ ដែលជាអំណោយរបស់លោក HUANG XINGLONG ប្រធានអគ្គនាយកក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់លោក HUANG XINGLONG ប្រធានអគ្គនាយកក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ចំពោះការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។

Image may contain: 3 people, people standingImage may contain: 3 people, people standingImage may contain: one or more people and indoorImage may contain: one or more people and indoorNo photo description available.