គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់”
- admin
- October 30, 2023
- 11:42 am
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់”
នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារ និង រមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពត ខេត្តកែប និង ខេត្តកោះកុង ចំនួន ១២៧ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមតំណាង នៃគណៈអភិបាលខេត្តកំពត, ខេត្តកែប និង ខេត្តកោះកុង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និង ខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និង វិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ។
ក្នុងន័យនេះ, កម្មវិធីបណ្ដុះបណ្ដាលដែលត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និង អនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង កិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និង កិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ ជាពិសេស ឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ស្ថិតក្នុងបរិការណ៍វិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជី-ថល, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និង ទាន់ពេលនៃព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ការព្យាករ និង ការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ។ នាឆ្នាំ ២០២២ កន្លងទៅ, ប្រព័ន្ធ FMIS ត្រូវដាក់ឱ្យប្រើជាផ្លូវការ នៅរដ្ឋបាលរាជធានី ខេត្ត ទាំង ២៥ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំហានទី ១ ទៅកាន់រដ្ឋបាលស្រុក ៧៥ និង រដ្ឋបាលឃុំ ចំនួន ១៨៥ ។ ហើយនៅឆ្នាំ ២០២៣ នេះ ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS Portal នៅរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ចំនួន ៥៤២ បន្ថែមទៀត ។
ការណ៍នេះ តម្រូវឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាំបាច់ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀត ជូនដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ លើជំនាញពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យរដ្ឋបាលឃុំសង្កាត់ អាចមានភាពបត់បែនបានទាន់ពេល ស្របទៅនឹងការប្រែប្រួលតម្រូវការសមត្ថភាពធនធានមនុស្ស សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល ៕