សប្ដាហ៍ទី ៤ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ ដែលក្នុងនោះមានមុខវិជ្ជា ៣ រួមមាន៖ ស្តង់ដាគណនេយ្យទ្រព្យសកម្មរយៈពេលវែង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង លិខិតបទដ្ឋានគតិយុត្តព័ន្ធការគ្រប់គ្រងបញ្ជីសារភើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ។ កម្មវិធីបណ្តុះ​បណ្តាលនេះ​គោលបំណង​រួមចំណែក​ក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ​ហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ស្របតាមស្មារតីច្បាប់​ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុថ្មីឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ អនក្រ.បក ស្តីពីគុណវុឌ្ឍិ​វិជ្ជាជីវៈជំនាញហិរញ្ញវត្ថុ​សាធារណៈ ។
គួរបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។