គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ឧទ្ទេសាចារ្យចំនួន ៦ មុខវិជ្ជា កំពុងបន្តបណ្តុះបណ្តាលជូនមន្ត្រីរាជការនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
- admin
- February 18, 2025
- 9:33 am
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ឧទ្ទេសាចារ្យចំនួន ៦ មុខវិជ្ជា កំពុងបន្តបណ្តុះបណ្តាលជូនមន្ត្រីរាជការនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
ក្នុងងវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះរួមមាន៖ មុខវិជ្ជាទី(១) កិច្ចបញ្ជីនេយ្យរជ្ជទេយ្យបុរេប្រទាន មុខវិជ្ជាទី(២) ការរៀបចំថវិកា មុខវិជ្ជាទី(៣) លទ្ធកម្មសាធារណៈ មុខវិជ្ជាទី(៤) ខួបគណនេយ្យ មុខវិជ្ជាទី(៥) ការជម្រះបញ្ជីសារពីភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង មុខវិជ្ជាទី(៦)ស្តង់ដារគណនេយ្យទ្រព្យសកម្មរយៈពេលវែង ។ គោលបំណងនៃការបណ្តុះបណ្តាលនេះគឺសំដៅរួមចំណែកក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចគោលបំណង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។