វិទ្យាស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ បាន​បន្ត​ដំណើរ​ការ​ថ្នាក់​សិក្សា​ដែល​ចូល​រៀន​លើក​ទី​១ នៃ​កម្ម​វិ​ធី​បណ្ដុះ​បណ្ដាល​ជំនាញ​ប​ច្ចេក​ទេស​កម្រិត​វិញ្ញា​បន​បត្រ​ផ្សារ​ភ្ជាប់​មុខ​តំណែង​ ឆ្នាំ២០២៥

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នារសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តដំណើរការថ្នាក់សិក្សាដែលចូលរៀនលើកទី១ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ លើរួមមាន៖ «(១).ថវិកាសមិទ្ធកម្ម, (២).លទ្ធកម្មសាធារណៈ, (៣).គណនេយ្យសាធារណៈផ្នែករជ្ជទេយ្យបុរេប្រទាន, (៤).គណនេយ្យសាធារណៈផ្នែករជ្ជទេយ្យចំណូល, និង (៥).គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ» ជូនដល់សិក្ខាកាមគោលដៅជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុនៅក្នុងមុខតំណែង មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។ វគ្គសិក្សានេះបាននិងកំពុងចូលរូមធ្វើបទឧទ្ទេសបច្ចេកទេស ជូនដោយក្រុមឧទ្ទេសាចារ្យ មកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយករដ្ឋានជំនាញពាក់ព័ន្ធដើម្បីចែករំលែកចំណេះដឹង និង បទពិសោធ លើមុខវិជ្ជាជំនាញពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចគោលបំណង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ៕