វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងបន្តបណ្តុះបណ្តាលជូនមន្ត្រីរាជការនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥)៖ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ កំពុងទទួល​ការបណ្តុះ​បណ្តាល​ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣ កំពុងតែ​បន្ត​ការបណ្តុះ​បណ្តាលជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ដែលក្នុងនោះ មានមុខវិជ្ជាចំនួន ៤ កំពុងត្រូវដំណើរការបណ្តុះបណ្តាលនៅថ្ងៃនេះ។