គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់
- admin
- March 10, 2025
- 2:58 pm
វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អៀង សុភ័ក្ត្រ នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយកវិទ្យាស្ថាន បានចូលរួមថ្លែងមតិស្វាគមន៍ចំពោះសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់សិក្ខាកាមគោលដៅ ៣១ នាក់ ដែលជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ដែលពុំទាន់បានចូលរួម ឬចូលរួមមិនពេញលេញក្នុងវគ្គបណ្តុះបណ្តាលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកន្លងមកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារកត្តាមួយចំនួនមានដូចជា ពុំទាន់ទទួលបានការអនុលោមភាពពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ពេលវគ្គបណ្តុះបណ្តាលអនុវត្ត, ជាប់រៀបចំពិធីអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន និងដល់ពេលសម្រាលបុត្រ ជាដើម។
វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា (១). នីតិវិធីនៃការរៀបចំនិងអនុវត្តថវិកា, (២). នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, (៣). នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, (៤). កិច្ចលទ្ធកម្មសាធារណៈ, និង (៥). ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលបានធ្វើបទបង្ហាញដោយគ្រូបង្គោល នៃអង្គភាពពាក់ព័ន្ធរួមមានៈ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិ រដ្ឋនិងចំណូលមិនមែនសារពើពន្ធ, និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមក្នុងការពង្រឹងពង្រីកសមត្ថភាព ព្រមទាំងលើកកម្ពស់ផលិតភាពនិងប្រសិទ្ធភាពការងារ ពិសេស គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់រដ្ឋបាលឃុំសង្កាត់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។