ជំនួយ​ការ​ហិរញ្ញ​វត្ថុ​រដ្ឋ​បាល​ឃុំ​សង្កាត់ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ, វគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ » បាននិងកំពុងដំណើរអនុវត្ត នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា លើមុខវិជ្ជារួមមាន៖ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់, នីតិវិធីនៃការអនុវត្តថវិកា និង ការរៀបចំរបាយការណ៍របស់រដ្ឋបាលឃុំ សង្កាត់,ការរៀបចំ និង ការជម្រះ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋតាមប្រព័ន្ធ SARMIS។ កម្មវិធីបណ្តុះ​បណ្តាលនេះ​ មានគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹងសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដែលត្រូវបានជ្រើសរើសថ្មី លើការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រនិងអនុវត្តការកែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ។​
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ » ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមសរុបចំនួន ៣១នាក់ ដែលអញ្ជើញមកពី ១៨ ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។