គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានពិភាក្សាលើទិសដៅការងារសំខាន់ៗ សម្រាប់ជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន និង នីតិវិធីអនុវត្តការងារសម្រាប់ទទួលពាក្យស្នើសុំពីវិស័យឯកជន
- admin
- April 28, 2025
- 3:55 pm

លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានពិភាក្សាលើទិសដៅការងារសំខាន់ៗ សម្រាប់ជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន និង នីតិវិធីអនុវត្តការងារសម្រាប់ទទួលពាក្យស្នើសុំពីវិស័យឯកជន
នារសៀលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន(ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារ ជាលើកដំបូង ដើម្បីពិភាក្សាលើទិសដៅការងារសំខាន់ៗ សម្រាប់ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា និង នីតិវិធីអនុវត្តការងារ សម្រាប់ទទួលពាក្យស្នើសុំ ពីវិស័យឯកជន ដែលគ្រោងប្រកាសជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥ ដើម្បីផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ, ផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ, ជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, សាមញ្ញកម្មនីតិវិធី, និង ផ្តល់ការសម្របសម្រួលពិសេស ជូនវិនិយោគិន ។
កម្មវិធីពិសេសនេះ មានវិសាលភាពចំពោះ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប, និង គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០២៥ ដល់ ២០២៨ និង មានទីតាំង នៅក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាល នឹងធ្វើការកំណត់លក្ខខណ្ឌពិសេស ដាច់ដោយឡែក ចំពោះការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់លទ្ធភាព ដល់គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច អាចទទួលបានសម្បទាជា គម្រោង គ.ល.គ. ព្រមទាំងអាចស្នើសុំការលើកទឹកចិត្តបន្ថែម ក្រោមកម្មវិធីពិសេសនេះ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមការងារត្រៀមលក្ខណៈក្នុងការផ្តល់ការប្រឹក្សា និង ការសម្របសម្រួល ជូនវិនិយោគិន និង ធុរជន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង ដោយឥតគិតថ្លៃ នៅតាមការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៃភូមិភាគឦសានផ្ទាល់ និង នៅការិយាល័យក្នុងរាជធានីភ្នំពេញ (ដែលមានទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមលេខទំនាក់ទំនង៖ 076 365 2775/ 097 256 7174) ៕