គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » មុខវិជ្ជាបច្ចេកទេសចំនួន ៤ ត្រូវបានបណ្តុះបណ្តាលនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- March 14, 2025
- 11:59 am
មុខវិជ្ជាបច្ចេកទេសចំនួន ៤ ត្រូវបានបណ្តុះបណ្តាលនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខ តំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ លើមុខវិជ្ជាបច្ចេកទេសរួមមាន៖ ការរៀបចំថវិកាសមិទ្ធកម្ម, ការរៀបចំថវិកា, ការគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ SARMIS, និង នីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យបុរេប្រទាន ។
កម្មវិធីបណ្តុះបណ្តាលនេះមានគោល បំណងរួមចំណែកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។