មុខ​វិជ្ជា​បច្ចេក​ទេស​ចំ​នួន ៦ កំពុង​បណ្តុះ​បណ្តាល​នៅ​ថ្ងៃ​នេះ

ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស កម្រិត វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន ដែលក្នុងនោះមានមុខវិជ្ជា ៖ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នីតិវិធីនៃការអនុវត្តចំណាយថវិកាចរន្ត, កិច្ចបញ្ជិកាគណនេយ្យបុរេប្រទាន, ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង, នីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យបុរេប្រទាន, និង កិច្ចបញ្ជិកាគណនេយ្យចំណូល ។ កម្មវិធីបណ្តុះ បណ្តាលនេះ មាន គោលបំណង រួមចំណែក ក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ ហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រ និងអនុវត្តការកែទម្រង់ការគ្រង ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី៤ ស្របតាមស្មារតីច្បាប់ ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុឆ្នាំ២០២៣ និង អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤៥ អនក្រ.បក ដែលបានកំណត់ការអភិវឌ្ឍគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។