មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនៅតែបន្តទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ, វគ្គបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ បាននិងកំពុងដំណើរអនុវត្ត នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ននៅ​ថ្នាក់ជាតិ លើមុខវិជ្ជាបច្ចេកទេសរួមមាន៖ ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង, ការតាមដានថវិកាសមិទ្ធកម្ម, មូលដ្ឋានគ្រឹះនៃថវិកា, លទ្ធកម្មសាធារណៈ,​ កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល និង នីតិវិធីនៃការអនុវត្តចំណាយថវិកាចរន្ត។ កម្មវិធីបណ្តុះ​បណ្តាលនេះ​ មានគោលបំណង​រួមចំណែក​កសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ​ហិរញ្ញវត្ថុសាធារណៈ» ដើម្បីគាំទ្រនិងអនុវត្តការកែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។