មន្ត្រី​អនុវត្ត​ការ​ងារ​ហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​របស់​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់​ជាតិ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ស្ដី​ពី​ការ​ប្រេី​ប្រាស់​ប្រ​ព័ន្ធ SARMIS ជំ​នាន់​ថ្មី

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ បាននិងកំពុងទទួលការបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រង់ទិន្នន័យបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន SARMIS ជំនាន់ថ្មី ។ ការបណ្តោះបណ្តាលមន្ត្រីរាជការ លើជំនាញគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) មានគោលដៅ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល ក៏ដូចជា រួមចំណែកក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ផងដែរ។