គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សា និង ស្វែងយល់ពីសមិទ្ធិលទ្ធភាពសម្រាប់ឈានទៅរៀបចំ និង អនុវត្តកម្មវិធីបណ្ដុះបណ្តាលលើជំនាញចំាបាច់សម្រាប់អនុវត្ត «កិច្ចលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-GP System)»
- admin
- March 26, 2025
- 11:32 am
កិច្ចប្រជុំពិភាក្សា និង ស្វែងយល់ពីសមិទ្ធិលទ្ធភាពសម្រាប់ឈានទៅរៀបចំ និង អនុវត្តកម្មវិធីបណ្ដុះបណ្តាលលើជំនាញចំាបាច់សម្រាប់អនុវត្ត «កិច្ចលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-GP System)»
នាព្រឹកថ្ងៃ ១៣ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Conference, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ រួមមានលោកស្រីនាយករងទទួលបន្ទុកការងារបុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក រដ្ឋបាលនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹតការ, និងសហការីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយលោក Ramanathan Somasundaram ជំនាញការបច្ចេកទេសខាងលទ្ធកម្មសាធារណៈ តំណាងធនាគារអភិវឌ្ឍអាស៊ី (ADB) និងមានការចូលរួមផងដែរពីតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដេីម្បីពិភាក្សា និង ស្វែងយល់ពីសមិទ្ធិលទ្ធភាពសម្រាប់ឈានទៅរៀបចំ និង អនុវត្តកម្មវិធីបណ្ដុះបណ្តាលលើជំនាញចំាបាច់សម្រាប់អនុវត្ត «កិច្ចលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-GP System) »ជូនដល់សិក្ខាកាមគោលដៅជាមន្រ្តីក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកក្នុងការគាំទ្រ និងអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណា់ក់កាលទី៤ របស់រាជរដ្ឋាភិបាល ។